ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម...

កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF នឹងជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីកាន់តែប្រសើរឡើង

ថ្ងៃចេញផ្សាយ: Tuesday, May 24, 2022, 9:01 AM

imga2352211 imga235223

 

 

 

 

 

            ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្តគម្រោងមួយចំនួនធំ ដែលនឹងជួយលើក​កម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង។

            នេះជាការលើកឡើងរបស់ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដម និងលោកព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង (AIMF) អញ្ជើញក្នុងពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការណ៍រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖បច្ចុប្បន្ន រាជធានីភ្នំពេញបានទទួលនូវការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដោយបានប្រែក្លាយមុខមាត់រាជធានីភ្នំពេញដ៏ចំណាស់មួយនេះ ចូលក្នុងតួនាទីមួយក្នុងឆាកអន្តរជាតិផងដែរ។ ជាក់ស្ដែង រាជធានីភ្នំពេញ បានក្លាយជាសមាជិកការិយាល័យ របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅឆ្នាំ២០០៣ ដែលក្នុងចំណោម សមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិក ចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ នេះជាមោទកភាពមួយរបស់រាជធានីភ្នំពេញ ។

            ឯកឧត្ដមបន្តថា ៖ កាលពីដើមខែធ្នូ ឆ្នាំ២០១៩ រាជធានីភ្នំពេញ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត ប្រចាំឆ្នាំ របស់សមាគម AIMF ជាសន្និបាតលើកទី៣៩ និងជាខួបលើកទី៤០ឆ្នាំ នៃការបង្កើតសមាគម ដែលទទួលបាននូវភាពជោគជ័យខ្លាំងបំផុត ដែលបង្ហាញពីសក្តានុពលរបស់រាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាក្នុងឆាកអន្តរជាតិ។

            ឯកឧត្ដម នួន ផារ័ត្ន បន្តទៀតថា ក្រោមផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្តគម្រោងមួយចំនួនធំ ដែលនឹងជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

            ក្នុងពិធីនេះ ទី១ បានធ្វើបទបង្ហាញអំពី ការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សមាគម AIMF ដែលមានទីតាំងនៅអគារសាលារាជធានីភ្នំពេញ ចាប់ពីដើមឆ្នាំ២០២០មក ជាការិយាល័យអនុវត្តគម្រោងសម្របសម្រួល ជួយដល់កិច្ចសហការនានារបស់ក្រុមការងារផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍របស់សមាគម។ ទី២. ជាបទបង្ហាញអំពីគម្រោងការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់ ដែលបានរៀបចំតាក់តែងផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នសម្រាប់រាជធានីភ្នំពេញ។ ទី៣. បទបង្ហាញអំពីគម្រោងស្តីពី “ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានានូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវន្ត”។ ទី៤. បទបង្ហាញរបស់គម្រោងតាក់តែងឯកសារទីក្រុងឆ្លាត ដែលបានចាប់ផ្ដើមនៅឆ្នាំ២០១៩ ដោយមានអ្នកជំនាញការជនជាតិបារាំងជួយគាំទ្ររៀបចំ និងមានការផ្តល់ធាតុចូលពីស្ថាប័នក្រសួង មន្ទីរ ជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា។  ជាលទ្ធផល ឯកសារ « ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាព រាជធានីភ្នំពេញ ២០២១-២០៣៥” បានចេញជារូបរាង និងផ្សព្វផ្សាយដូចក្នុងថ្ងៃនេះ ដែលក្នុងនោះបានកំណត់ការងារកសាងទីក្រុងឆ្លាតលើ វិស័យគន្លឹះចំនួន ៥ គឺការប្រើប្រាស់ដីធ្លី, សុវត្ថិភាព និងសន្តិសុខ, ចរាចរណ៍ក្នុងទីក្រុង, បរិស្ថានរស់នៅឆ្លាត និងអភិបាលកិច្ចឌីជីថល។ ទី៥ បទបង្ហាញអំពីគម្រោងការគ្រប់គ្រងសំណល់ភក់បង្គន់ ។ ជាលទ្ធផល គម្រោងសម្រេចបាន ឯកសារយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ២០៣៥ ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ឯកសារយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ២០៣៥នេះ បានបញ្ចប់ក្នុងដំណាក់កាលទី១ នៃគម្រោង ដែលបានចង្អុលបង្ហាញដល់រាជធានីភ្នំពេញ គួរបានកសាងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ យ៉ាងហោចណាស់ចំនួន ៤៕

imga2352216 imga2352215

 

 

 

imga2352212 imga2352210 imga2352213 imga235229 imga235227 imga235228 imga235226imga235222 imga235221imga235225imga235224