ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើសុំឱ្យអ្នកវិនិយ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើសុំឱ្យអ្នកវិនិយោគជនជាតិកូរ៉េ មកវិនិយោគទុន នៅរាជធានីភ្នំពេញឱ្យកាន់តែច្រើន

ថ្ងៃចេញផ្សាយ: Wednesday, October 19, 2022, 9:11 AM

imga18102216 imga18102222

 

 

 

 

 

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំឱ្យអ្នកវិនិយោគជនជាតិកូរ៉េមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើន មានជីវភាពកាន់តែធូធាឡើង។

            ការស្នើបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែល ឯកឧត្ដម ឃួង ស្រេង បានជួបសម្តែងការគួរសមជាមួយឯកឧត្ដម ជូ ណាក់យ៉ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានសន្តិភាពពេញបូរិបូណ៍ ហើយប្រជាពលរដ្ឋកម្ពុជាក៏ជាអ្នកមានស្នាដៃច្រើនក្នុងការងារលើវិស័យវាយនភ័ណ្ឌ បើប្រៀបធៀបកាលពីឆ្នាំ១៩៩០។ ដូច្នេះឯកឧត្តម ស្នើសុំតាមរយៈ ឯកឧត្ដម Joo Nak-young អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ សូមជួយចលនាអ្នកវិនិយោគជនជាតិកូរ៉េ ឱ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឱ្យបានច្រើន។ ជាមួយគ្នានេះចំពោះការវិនិយោគលើវិស័យវាយនភ័ណ្ឌ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុគ្រោះពន្ធផងដែរ  នេះពិតជាបានបង្កលក្ខណៈងាយស្រួលឱ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន។

            ឯកឧត្ដម Joo Nak-young ក្នុងឱកាសនោះបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្នើឡើងរបស់ឯកឧត្ដម ឃួង ស្រេង ដោយឯកឧត្ដមបញ្ជាក់ថា ឯកឧត្ដមនឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀងគរ អ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅទីក្រុងផ្សេងទៀតឱ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើន ធ្វើយ៉ាងណាឱ្យទីក្រុងទាំង២ ប្រទេសទាំង២ កម្ពុជា-កូរ៉េ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕

imga1810226 imga1810225 imga18102218 imga1810224 imga1810223 imga1810222 imga18102221 imga18102220 imga18102219 imga1810221 imga18102217 imga18102215 imga18102211 imga18102210 imga18102226 imga18102225imga18102213 imga18102212imga18102224imga18102223