ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ផ្តល់គ្រឿងឥស្សរិយយស...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ផ្តល់គ្រឿងឥស្សរិយយសជូនសប្បុរសជន ជនជាតិជប៉ុន៣រូប ដែលបានផ្តល់ដី១កន្លែង សំរាប់ធ្វើសួនច្បារសាធារណៈនៅខណ្ឌពោធិ៍សែនជ័យ ជូនរដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, August 09, 2022, 9:01 AM

img882214 img882213

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ បំពាក់ជូនសប្បុរសជន ជាជនជាតិជប៉ុន ចំនួន០៣រូប ដែលបានផ្តល់ដីមួយកន្លែងសំរាប់ធ្វើសួនច្បារសាធារណៈ ដែលមានទីទាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

            ពិធីបំពាក់គ្រឿងឥស្សរិយយសនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ប្រភេទមេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៣គ្រឿង ត្រូវបានបំពាក់ជូនក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO Kanzaki និងកូនបង្កើត ចំនួន០២រូបទៀត គឺលោក SATOSHI Kanzaki និងលោកស្រី YOKO Kanzaki  ។

            ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺដើម្បីចូលរួមជាការលើកទឹកចិត្ត និងតបស្នងដល់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANZAKI) ត្រូវជាភរិយា និងជាតំណាងសន្តិជនរបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ដែលបានផ្តល់ដីសម្រាប់ធ្វើសួនច្បារ ស្ថិតនៅភូមិល្វា និងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

            ឯកឧត្ដម ឃួង ស្រេង  បានមានប្រសាសន៍ថា៖ ដីសួនច្បារមួយកន្លែងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាឡើងឱ្យក្លាយជាកន្លែងកំសាន្តសាធារណៈ មានសួនច្បារ មានដើមឈើ កន្លែងហាត់ប្រាណ មានជាផ្លូវសម្រាប់ធាក់កង់ ជាមួយការកសាងជាហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជារៀបចំជាបន្ទប់ទឹកសាធារណៈ ការកាយប្រឡាយបង្ហូរទឹកជាដើម។ ចំពោះសួនច្បារមួយកន្លែងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យជំនាញចុះសិក្សារួចរាល់ហើយ ក្រោយពីស្ថាបនារួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងអញ្ជើញក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO Kanzaki ព្រមទាំងកូនបង្កើត មកពិនិត្យជាថ្មី។

             ឯកឧត្ដម  ឃួង ស្រេង ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារសពលោក KOJ Kanzaki ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីជួយកសាង និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់បំព្រង៕

img882210 img88229 img882227 img882223 img882226 img882222 img882228 img882229 img882225 img882221 img882224 img882231 img882232 img882230 img882234 img882233 img882236 img882235 img882220 img882219 img882218 img882217 img882216 img882212 img882213 img882215 img882214 img88228 img88225 img88223 img88222 img88221 img88224 img88227 img88226img882211