ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានជួបសំដែងការគួ...

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានជួបសំដែងការគួរសមជាមួយប្រធានសភាវៀតណាម

ថ្ងៃចេញផ្សាយ: Thursday, September 08, 2022, 10:59 AM

img792225 img792231

 

 

 

 

 

          គណៈប្រតិភូជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងប្រតិភូរួមដំណើរនារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ​បានជួបសំដែងការគួរសមជាមួយឯកឧត្តម វឿង ឌីញ  ហឺ(VUONG DINH HUE)ប្រធានរដ្ឋសភា នៃសាធារណៈសង្គមនិយមវៀតណាម នៅ វិមានរដ្ឋសភា នាទីក្រុងហាណូយ។

នាឱកាសនោះ ឯកឧត្តម វឿង ឌិញហឺ បានថ្លែងអបអរសាទរចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្និតរវាងវៀតណាម និងកម្ពុជា ពិសេសរវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ពន្ធ័មេត្រីភាព តាមរយះការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាវិស័យ ៖ សុខាភិបាល,វិស័យអប់រំ,វិស័យពាណិជ្ជកម្ម,វប្បធម៌,សុខាភិបាលជាដើម។ ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរដល់ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រែក្លាយប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស, មានការអភិវឌ្ឍន៏លើគ្រប់វិស័យ និងបានធ្វើឱ្យកម្ពុជាមានឈ្មោះបោះសំឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ឯកឧត្តម វឿង ឌិញហឺ ក៏បានទទួលស្គាល់ និងកោតសរសើរចំពោះការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព តាមរយះការស្រោចវ៉ាក់សាំងទៅដល់ប្រជាជននៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថាជាប្រទេសដែលបានទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩ បានល្អជាងគេបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ី និងពិភពលោក និងបានបើកប្រទេសឡើងវិញឱ្យមានប្រក្រតីភាពនៃជីវភាពសង្គម។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទី របស់សម្តេចតេជោហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននាពេលកន្លងមកថ្មីៗនេះទទួលបានផ្លែផ្កាយ៉ាងធំធេង និងទទួលបានការកោតសរសើរជាអន្តរជាតិ។ ឯកឧត្តម ឃួង ស្រេង បានជំរាបជូន ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមពីលទ្ធផល ដ៏ល្អប្រសើរក្នុងដំណើរទស្សនៈកិច្ចនៅទីក្រុងហាណូយ​តាមរយះការជួបពិភាក្សា ការងារជាបន្តបន្ទាប់ជាមួយ ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងឯកឧត្តមលេខាបក្សរដ្ឋធានីហាណូយ និងការងារដែលត្រូវធ្វើបន្តក្នុងក្របខ័ណ្ឌទីក្រុងទាំង២ដែលជាទីក្រុងសម្ពន្ធ័ភាព។ ការជំរុញឱ្យមានការតភ្ជាប់វិស័យទេសចរ  រវាងភ្នំពេញ.ហាណូយ,ក៏ដូចជាតំបន់បេតិកភណ្ឌ័ដែលមានស្រាប់ ដើម្បីឱ្យភ្ញៀវទេសចរអាចទស្សនាបានច្រើនកន្លែង ដែលមានក្នុងទីក្រុងទាំង២ភ្នំពេញ.ហា ណូយ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៏ថា៖ក្រោមអនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៏ទីក្រុង,ការកែលំអរនិងស្ថាបនាប្រពន្ធ័លូ,ការគ្រប់គ្រងសំណល់រឹង រាវ បញ្ហាកកស្ទះចរាចរដែលរាជធានីភ្នំពេញកំពុងប្រឈមនៃការកើនឡើងរបស់ប្រជាពលរដ្ឋយ៉ាងគំហុកក្នុងរាជធានីភ្នំពេញស្របពេលដែលមានការកើនឡើង  វិស័យសេដ្ឋកិច្ចពិសេសក្រោយវិបត្តិជំងឺកូវីដ-១៩៕

img792222 img792224 img792223 img792221 img792220 img792219 img792218 img792217 img792216 img792215 img792214 img792213 img792212 img792211 img79229 img79228 img79227 img79226 img792233 img792232 img79224 img79223 img79225 img79221