ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានី បង្ហូតទង់ថ្មី នៅរមណីយដ្ឋាន...

ឯកឧត្តមអភិបាលរាជធានី បង្ហូតទង់ថ្មី នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ​ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ថ្ងៃចេញផ្សាយ: Thursday, April 06, 2023, 8:34 AM

img542323 img542322

 

 

 

 

 

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញក្នុងពិធីបង្ហូតទង់ថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត វត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ  ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣នេះ។

            ពិធីនោះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវបានអញ្ជើញសូត្រមន្តតាមបែបសាសនា នៅក្នុងវិហារធំលើកំពូលវត្តភ្នំ រួចបន្តហែរទង់ព្រះពុទ្ធសាសនា (ទង់ជ័យឆព្វណ្ណរង្សី)មកខាងមុខព្រះវិហារ និងបានបង្ហូតទង់ទាំង២ឡើង។

            ការប្រារព្វអោយមានពិធីនេះឡើង គឺដើម្បីឧទ្ទិសដល់ចល្លាមុនីចេតីយ៍ រំលឹកគុណដល់បុព្វកាលរីជន អ្នក  កសាងវត្តភ្នំ កសាងរាជធានីភ្នំពេញ និងសុំអោយបុព្វកាលរីជនទាំងនោះជួយថែរក្សាប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ អោយជួបតែសេចក្តីសុខចំរើន មានសិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ  ៩ រោច រនោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៣នេះ។

            ទង់ជ័យឆព្វណ្ណរង្សីដែលបានបង្ហូតឡើងនេះ តំណាងអោយជាតិសាសន៍ ឬ ព្រះពុទ្ធសានានៅលើពិភពលោក ធ្វើអោយពុទ្ធសាសនិក មានចិត្តស្ងប់ មិនកាចសាហាវ គោរពបូជាចំពោះព្រះធម៏ និងរួមចិត្តថ្លើមគ្នា ដើម្បីបានសេចក្តីសុខសប្បាយរហូតតទៅ៕

img542327 img542326 img542325 img542324 img54239 img54236 img54234 img54235 img54233 img54231 img54232 img542321 img542320 img542318 img542319 img542315 img542314 img542317 img542316 img54237 img542312 img542313 img542311 img542310 img54238 img542328 img542329 img542330 img542331 img542332