ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្...

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវម៉ៅសេទុង

ថ្ងៃចេញផ្សាយ: Tuesday, July 04, 2023, 2:31 PM

img472314 img47231

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌ​ទួលគោក ចុះធ្វើការបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីព្រលប់ថ្ងៃទី០៣ ខែកក្កដា ម្សិលមិញ។

            ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំអោយមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ធ្វើការបោស និងលាង​សម្អាតឲ្យស្អាត នៅតាមបណ្ដោយផ្លូវមួយចំនួនដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤ និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតអោយបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីអោយរាជធានីភ្នំពេញមានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។

            លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងផងដែរថា ៖កាលពីព្រលប់និងយប់ថ្ងៃទី០៣ ខែកក្កដា ម្សិលម៉ិញភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយកំពស់ទឹកមាន រហូតដល់ ១៥៣មីលីម៉ែត្រ (វាស់នៅ ស្ថានីយ៍បឹងត្របែក)  ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់។ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពី ឯកឧត្ដម ឃួង ស្រេង ក្រុមការងារនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់មន្ត្រី និងកម្មករទាំងអស់ ដើម្បីធ្វើយ៉ាងណាអោយទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

            លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់អោយដឹងទៀតថា នៅព្រឹកថ្ងៃទី០៤ កក្កដានេះ ដោយមានការណែនាំនិងចុះពិនិត្យដោយផ្ទាល់ នៅលើបណ្តោយផ្លូវម៉ៅសេទុង ឯកឧត្តម ឃួង ស្រេង បានជំរុញអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្មករទាំងអស់ជាមួយនឹងការប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ១៨គ្រឿង ដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវម៉ៅសុទុង ក៏ដូចជាផ្លូវកម្ពុជាក្រោម និងបណ្តាផ្លូវមួយចំនួនទៀតដែលមានកាកសំណល់ភក់ និងសំរាមនៅលើទ្រូងផ្លូវ។

            លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងកម្រិតទឹកភ្លៀងខ្លាំងរហូតដល់កំពស់១៥៣មីលីម៉ែត្រនេះ ស្ថានីយ៍បូមទឹករបស់យើង ដែលមានសមត្ថភាពបូមទឹកបានខ្លាំងជាងមុន៣ដងនោះ បានធ្វើសកម្មភាពបូមទឹកទាំងយប់ ដែលបានធ្វើឲ្យតំបន់មួយចំនួនបានស្រកចុះទៅវិញលឿន។ ក្នុងនោះផ្លូវកម្ពុជាក្រោមបានស្របអស់នៅម៉ោង១២យប់ ផ្លូវ២០០៤ បានស្រកអស់នៅម៉ោង១យប់ និងផ្លូវម៉ៅសេទុងនេះ បានស្រកអស់នៅម៉ោងប្រមាណ៣ភ្លឺ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះតំបន់មួយចំនួននៅបឹងទំពន់គឺបាននិងកំពុងទទួលរងការលិចលង់នៅឡើយ ព្រោះតំបន់នោះទៀបជាងគេ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោមការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ ពីអាជ្ញាធររាជធានីនៅម៉ោង១១ឬ១២ថ្ងៃនេះ ទឹកនិងអាចច្រកចុះអស់ពីតំបន់ទាំងនោះហើយ៕

img472312 img47236 img47235 img47234 img47233 img47232 img472310 img47239 img47238 img47237 img472315 img472316 img472317 img472318 img472319 img472320 img472321 img472322 img472323 img472324 img472325 img472326 img472328 img472329 img472330img472327