ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ចែកប័ណ្ណបេទ្បាជាត...

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមជាង៨០០សន្លឹក ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា

ថ្ងៃចេញផ្សាយ: Friday, March 31, 2023, 7:33 AM

img3032351 img3032341

 

 

 

 

 

            លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ចំនួនជាង៨០០សន្លឹក។

            ពិធីសំណេះសំណាល ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) និងផ្តល់អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រទាំងនេះបានធ្វើឡើង នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្បែរទីលានចាក់សំរាមស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង ព្រមទាំងលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌមានជ័យ។

            លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា៖ ការចុះចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម ចំនួន៨៤០សន្លឹកជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជានេះ ធ្វើឡើងទៅតាមការចង្អុលបង្ហាញពី សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលលោកជំទាវ និងក្រុមការងារចុះមកជួយចែករំលែកការលំបាកបងប្អូនប្រជាពលរដ្ឋនៅអង្គការមូលនិធិកុមារកម្ពុជានេះ។ ជាក់ស្តែងកាលពីសម័យនៃការរីករាលដាលជំងឺកូវីដ-១៩ អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានយកចិត្តទុកដាក់ មិនត្រឹមតែផ្តល់ជូននូវឧបករណ៍ការពារជំងឺកូវីដ-១៩ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ក៏ត្រូវបានដឹកបញ្ជូនទៅព្យាបាលដោយមិនអស់លុយថែមទៀតផង។

            លោកជំទាវបណ្ឌិត បានបញ្ជាក់ផងដែរថា៖ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមនេះមានចំនួន៥៥៥គ្រួសារ ស្មើនឹង ៨៤០សន្លឹក ហើយក្រៅពីទទួលបានប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមហើយ នូវបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនថែមទៀតផង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវផងដែរ៕

img3032329 img3032354 img3032352 img3032350 img3032347 img3032346 img3032339 img3032338 img3032345 img3032344 img3032343 img3032340 img3032349 img3032348 img3032337 img3032336 img3032342 img3032341 img3032335 img3032331 img3032330 img3032334 img3032332 img3032328 img3032326 img3032322 img3032324 img3032325 img3032327 img3032323 img3032320 img3032318 img3032319 img3032317 img3032316 img3032315 img3032314 img3032313 img3032312 img3032311 img3032310 img303239 img303238 img303237 img303236 img303235 img303234 img303233 img303232 img303231