ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អ្នកឧកញ៉ា គិត ម៉េង ប្រគល់ថវិកា ចំនួន៥ម៉ឺនដុល្លា...

អ្នកឧកញ៉ា គិត ម៉េង ប្រគល់ថវិកា ចំនួន៥ម៉ឺនដុល្លារ អោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងក្នុងការងារ បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Thursday, April 29, 2021, 3:54 PM

img290421b5 img290421b6

 

 

 

 

 

             ថវិកាចំនួន៥ម៉ឺនដុល្លារ ដែលជាថវិការបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និង ជា ប្រធានក្រុមប្រឹក្សាធនាគារ Wing បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែងក្នុងការងារ បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ស្របពេលដែលសប្បុរសជននានាបានជួយឧបត្ថមមកសាលារាជធានីភ្នំពេញជាបន្តបន្ទាប់ ទាំងសម្ភារៈ និងស្បៀងអាហារនោះ។

ពិធីប្រគល់ និងទទួលថវិកាខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងអ្នកឧកញ៉ា គិត ម៉េង ។

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានថ្លៃងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលតែងបានជួយមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពិសេសតំណាក់កាលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងកម្មករ កម្មការិនីរោងចក្រ នៅក្នុងតំបន់បិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការសហការជាមួយកងទ័ពជើងគោក បាននឹងកំពុងដឹកជញ្ជូនស្បៀងអាហារ និងចែកអំណោយជូនប្រជាពលរដ្ឋជាប្រចាំ ដោយគិតមកដល់ពេលនេះ មានចំនួនរាប់ម៉ឺនគ្រួសារហើយ ដែលអំណោយទាំងនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ឃួង ស្រេង បន្តថា រាជធានីភ្នំពេញពេលនេះ កំពុងអនុវត្តវិធានការបិទខ្ទប់នៅតំបន់លឿងទុំ និងតំបន់ក្រហម។ ចំពោះតំបន់លឿងទុំ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរបស់យើងបានកំពុងបិទការចេញ ចូល យ៉ាងម៉ឺងម៉ាត់ ហើយចំពោះតំបន់ក្រហមគឺមិនអនុញ្ញតអោយចេញ ចូល១០០ភាគរយតែម្តង ដើម្បីកាត់ផ្តាច់អោយបានការរីករាលដាលជំងឺកូវីដ-១៩៕

img290421b1 img290421b4 img290421b3 img290421b2