ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យតាមមូលដ្ឋ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យតាមមូលដ្ឋាន ពង្រឹងការអនុវត្តនៃការបិទខ្ទប់ឱ្យមានប្រសិទ្ធភាព

ថ្ងៃចេញផ្សាយ: Thursday, April 29, 2021, 3:29 PM

img290421a10 img290421a1

 

 

 

 

 

            តំបន់ក្រហម គឺជាតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទខ្ទប់១០០ភាគរយ ហើយតំបន់រឿងទុំ ក៏ជាតំបន់មួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះអោយមានប្រសិទ្ធភាព ។

            ដើម្បីពង្រឹងការបិទខ្ទប់នេះឲ្យមានប្រសិទ្ធភាព ដែលអាចឈានទៅដល់កាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវី-១៩ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំអនុវត្តវិធានបិទខ្ទប់ នៅវេលាថ្ងៃត្រង់នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យគោលដៅទីបញ្ជាស្រាល នៅច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានកងកម្លាំងសមត្ថកិច្ចរាប់រយនាក់ឈរជើងនៅទីនោះ។

            ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំអោយកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលដាក់ ឈរជើងនៅទីបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវពង្រឹងការបិទខ្ទប់តំបន់ក្រហម តំបន់លឿងទុំ ឲ្យមានប្រសិទ្ធភាព។

            ក្រោយពីធ្វើការណែនាំហើយ ឯកឧត្តម ឃួង ស្រេង បានបន្តដំណើរចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងបិទខ្ទប់នានា នៅតំបន់ក្រហមបន្តទៀត ដូចជានៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ បន្តទៅខណ្ឌពោធិសែនជ័យ សង្កាត់ចោមចៅទី១ និងខណ្ឌដង្កោ តាមបណ្ដោយផ្លូវទួលពង្រ,ផ្លូវព្រៃស  រហូតទៅដល់មូលដ្ឋានមួយចំនួនទៀត នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាជំរុញការងារអនុវត្តវិធាននៃការបិទខ្ទប់ តំបន់លឿងទុំ និងតំបន់ក្រហមនេះ ឱ្យ​មានប្រសិទ្ធភាពដែលអាចកាត់ផ្តាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ៕

img290421a7 img290421a3 img290421a4 img290421a9 img290421a2 img290421a5 img290421a6 img290421a8