ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ រឹតបន្តឹង លើការគ្រប់គ្រងអ...

រដ្ឋបាលរាជធានីភ្នំពេញ រឹតបន្តឹង លើការគ្រប់គ្រងអាជីវកម្មបញ្ចាំ ដើម្បីអោយកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់

ថ្ងៃចេញផ្សាយ: Thursday, October 27, 2022, 2:11 PM

img2710224 img2710227

 

 

 

 

 

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាការងារលើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាននៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរកចំណូលជូនជាតិបានថែមទៀត។

            កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ,ប្រធានសមាគមអ្នកទទួលបញ្ចាំ​ និងទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា និង គណៈប្រតិភូនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ដើម្បីស្វែងរកធាតុចូលមួយ យកមកអនុវត្តអោយបានល្អ ទាំងអ្នកបើកអាជីកម្មបញ្ចាំ និងអ្នកយកទ្រព្យទៅបញ្ចាំ ។  ឯកឧត្ដមបន្តថា ជាទូទៅ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ។ កុងស៊ីបញ្ចាំដែលមិនមានច្បាប់ បង្កបទល្មើស ត្រូវតែមានទោសទណ្ឌ។ អាជ្ញាធររាជធានីភ្នំពេញ មិនបានហាមឃាត់បងប្អូនប្រជាពលរដ្ឋ ក្នុងការបើកអាជីវកម្មកុងស៊ីបញ្ចាំនោះទេ តែកុងស៊ីបញ្ចាំនោះត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា កុងស៊ីបញ្ចាំនេះ មាន២ ៖ទី១ កុងស៊ីបញ្ចាំស្របច្បាប់ វាបានបំរើផលប្រយោជន៍អោយប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ ហើយយកទ្រព្យរបស់ពួកគាត់ទៅបញ្ចាំដើម្បីដោះស្រាយ។ ទី២ កុងស៊ីបញ្ចាំមិនស្របច្បាប់ វាបានបង្កហានិភ័យសម្រាប់ប្រជាពលរដ្ឋ ដោយវាបានបង្កអោយមានបទល្មើស លួច ឆក់ ប្លន់។ ដូច្នេះការងារនេះយើងត្រូវរៀបចំអោយបានល្អ ដើម្បីបំរើផលប្រយោជន៍ទាំងសងខាង ពោលគឺបានប្រយោជន៍ទាំងកុងស៊ីបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ និងបានរកចំណូលចូលរដ្ឋថែមទៀត។

ជាក់ស្តែងសម្រាប់ពេលនេះ ពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ  ឃើញថា បទល្មើស លួច ឆក់ ប្លន់ ធាក់យកម៉ូតូ បានស្ងប់ស្ងាត់ ដែលការងារនេះត្រូវតែបន្តអនុវត្តអោយកាន់តែល្អប្រសើរថែមទៀត៕

img2710224 img2710223 img2710226 img2710225 img27102210 img2710228 img2710229 img27102215 img27102216img27102217 img27102214 img27102213 img27102212 img2710221