ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ផ្តល់អំណោយម៉ាស់...

ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ផ្តល់អំណោយម៉ាស់ចំនួន ៧៥.០០០ម៉ាស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Wednesday, May 26, 2021, 3:08 PM

img260521a4 img260521a9

 

 

 

 

 

            អំណោយម៉ាសចំនួន ៧៥.០០០ម៉ាស របស់សហគមន៏កាតូលិកភូមិភាគភ្នំពេញ ត្រូវបាននាំយកមកផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពី ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក អូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៏​កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។

            នេះមិនមែនជាលើកទី១នោះទេ ដែលសហគមន៏កាតូលិកភូមិភាគរាជធានីភ្នំពេញបានចូលរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចែករំលែកការលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនៅតែគំរាមកំហែង និងបន្តឆ្លងរាលដាលក្នុងសហគមន៏នៅរាជធានីភ្នំពេញ ហើយកន្លងមកសហគមន៏កាតូលិកភូមិភាគរាជធានីភ្នំពេញ តែងបានចូលរួមផ្តល់ជាអំណោយស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ រួមទាំងសកម្មភាពមនុស្សធម៏មួយចំនួនទៀត។

នាឱកាសនោះ ឯកឧត្តម ហួត ហៃ បានថ្លែងអំណរគុណ លោក អូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ដែលបានឧបត្ថម្ភ ម៉ាសចំនួន ៧៥.០០០ម៉ាស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ហួត ហៃ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ដែលបានឧបត្ថមម៉ាសចំនួន ៧៥.០០០ម៉ាស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេ៕

img260521a2 img260521a1 img260521a4 img260521a3 img260521a6 img260521a5