ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំ...

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប៉ូលីសចរាចរ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ដើម្បីដោះស្រាយ និងសម្រួលចរាចរតាមដងផ្លូវ

ថ្ងៃចេញផ្សាយ: Wednesday, October 26, 2022, 9:02 AM

imga2510223 imga25102215

 

 

 

 

 

           ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានជជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់ លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ  ហើយក៏ដើម្បីជាការលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។

            ការជំរុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំស្តីពីការត្រួត ពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្តាប់​ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរជូនប្រជាពលរដ្ឋ និងដើម្បីលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ កំណាត់ផ្លូវជាតិមួយចំនួននៅជាយក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរថយន្តកុងតឺន័រចតលើទ្រូវផ្លូវរាប់រយគ្រឿងបណ្តាលឱ្យមានការកកស្ទះចរាចរនិងខូចផ្លូវថែមទៀត។ ការចតបែបអាណាធិបតេយ្យនេះ មិនអាចទទួលយកបានទេ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែដោះស្រាយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ។  បញ្ជានេះអាជ្ញាធរខណ្ឌ និងស្នងការរងទទួលបន្ទុកត្រូវមានវិធានការដោះស្រាយ មិនអាចនៅបែបនេះទៀតទេ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តថា បញ្ហាសណ្តាប់សាធារណៈនេះត្រូវតែម៉ឺងម៉ាត់ ដើម្បីបំរើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចឱ្យពួកគាត់រកស៊ីដោយការរំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវនោះទេ។

            បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប៉ូលីសចរាចរនិងមន្ទីរពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជាការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរជាដើម៕

imga25102222 imga25102221 imga25102216 imga25102224 imga25102226 imga25102225 imga25102217 imga25102220 imga25102214 imga25102213 imga25102218 imga25102210 imga2510229 imga2510228 imga2510227 imga2510226 imga25102219 imga2510221 imga25102215 imga2510225 imga25102212 imga25102211 imga2510224 imga2510222