ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្ន...

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងចំនួន១៧៥គ្រឿង សំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយមិនយកប្រាក់

ថ្ងៃចេញផ្សាយ: Friday, September 23, 2022, 1:01 PM

img2392242 img2392241

 

 

 

 

 

             រដ្ឋបាលរាជធានីភ្នំពេញ សូមស្វាគមន៏ដោយក្តីញញឹមក្នុងការបំរើបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយគោរពតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលសកម្មភាពការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ កម្មការនី សិស្សនិសិ្សតទាំងអស់ដែលកំពុងធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុង ឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

            រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ១៧៥គ្រឿង សំរាប់បំរើសេវាដឹកជញ្ជូនបងប្អូនរយះពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

            រថយន្តក្រុងទាំង១៧៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញ គឺតាមតម្រាយផ្លូវជាតិទាំង៦ ចេញទៅបណ្តាខេត្តក្រុងនានាចំនួន១២០គ្រឿង។ សូមបញ្ជាក់ថា៖សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តចំនួយ៥៥គ្រឿង។ ការចេញដំណើរចាប់ពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា៖អនុវត្តតាមអនុសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជូនរថយន្តចំនួន១៧៥គ្រឿង ទៅ១៨០គ្រឿង ចាំដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតតាមបណ្តាខេត្ត ក្រុងនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនយកប្រាក់ទាំងទៅទាំងមក។ នេះជាការគិតគូរបស់សម្តេចតេជោ ហ៊ុន សែនក្នុងការសម្រាលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងពេលទៅលេងស្រុកកំណើតនាឱកាសនេះ។     ឯកឧត្តមបន្តថា៖ការអនុវត្តការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយរថយន្តក្រុងដោយមិនយកប្រាក់ ក៏ជាការរួមចំណែកកាត់បន្ថយការតម្លើងថ្លៃរថយន្តដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលតែង     តម្លើងថ្លៃធ្វើដំណើរនៅពេលមានបុណ្យទានម្តងៗ។ ឯកឧត្តមបន្ថែមទៀតថា ៖ភ្ជុំឆ្នាំនេះ យើងឃើញបងប្អូនប្រជាពលរដ្ឋបានសំរុកទៅលេងស្រុកកំណើតតាមរយះរថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ មានសន្ទុះកើនឡើង ដោយបងប្អូនបានយល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើររបស់យើងងាយស្រួលជិះ,មានផា សុខភាព ,មានសុវត្ថិភាព និងជិៈមិនបង់ប្រាក់ថែមទៀត។ តាមរយះឯកឧត្តម ឃួង ស្រេង បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកគឺមានសម្តេចនៅក្បែរបងប្អូនជានិច្ច៕

img2392230 img2392229 img2392228 img2392227 img2392226

 

img239221 img239222img239223img239224img239225img239226img239227img239228img239229img2392210img2392211img2392212img2392213img2392214img2392215img2392216img2392217img2392218img2392219img2392220img2392221img2392222img2392223img2392224img2392225img2392231img2392232img2392233img2392234img2392235img2392236img2392237img2392238img2392239img2392240img2392242img2392243img2392244img2392245img2392246img2392247img2392254img2392249img2392250img2392251img2392252img2392253img2392248