ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ភ្នំពេញ ត្រូវបានប្រកាសជារាជធានីអស់មីន

ភ្នំពេញ ត្រូវបានប្រកាសជារាជធានីអស់មីន

ថ្ងៃចេញផ្សាយ: Friday, September 23, 2022, 9:46 AM

img2209221 img22092232

 

 

 

 

 

            រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន។

            ឯកឧត្តម មានចាន់ យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖រាជធានីភ្នំពេញកាលពី៤៣ឆ្នាំ មុនគឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទគ្មានសល់ អ្វីៗត្រូវបានកំទេចរាប់ទាំងជីវិតមនុស្ស។  រាជធានីភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខសង្គមព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេសដែលបានឆក់យកជីវិត ឬបង្កឱ្យមានពិការភាពដល់ប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃ ដែលបង្កឡើងដោយផលនៃសង្គ្រាម។

ឯកឧត្តមបន្តថា៖ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញមានចំការមីនចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤គឺខណ្ឌ៖ជ្រោយចង្វា,ព្រែកព្នៅ,ពោធិសែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរឱ្យ សោកស្តាយជាទីបំផុតនោះគឺ គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអ្នករងគ្រោះសរុបចំនួន២០៤នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់,ពិការ៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គម ចាំបាច់ត្រូវបន្តខិតខំដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៏ទីក្រុងរបស់យើង។

នាឧិកាសនោះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា៖ការគំរាមកំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុកស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើង និងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៏របស់យើងថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអបអរសាទរដល់រាជធានីភ្នំពេញ ដែលត្រូវបានប្រកាសជារាជធានីអស់មីន ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គឺជាមូលដ្ឋានដែនដីទី៣ បន្ទាប់ពីខេត្តកែប និង ខេត្តព្រៃវែង ដែលត្រូវបានបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយដែលយើងបានដឹង។

លោកជំទាវក៏បានកោតសរសើរដល់វិរះយុទ្ធជន យុទ្ធនារីដោះមីន ដែលបានលះបង់ដល់អាយុជីវិតក្នុងបុព្វហេតុដោះមីនរំដោះផ្ទៃដីបង្កបង្កើនផល និងដីលំនៅដ្ឋានជូនប្រជាពលរដ្ឋ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៏ ព្រមទាំងប្រទេសជាមិត្តដែលបានរួមចំណែកជួយដល់កម្ពុជាក្នុងការកំចាត់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាអស់គ្រាន់មីននៅឆ្នាំ២០២៥។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន     សំអន ថ្លែងទៀតថា៖បើយើងមើលទៅក្រោយ ៤៣ឆ្នាំមុន រាជធានីភ្នំពេញជាទីក្រុងខ្មោច ស្ងាត់ជ្រងុំហើយបាន បន្សល់ទុកនូវស្លាកស្នាមសង្គ្រាមពិសេសគឺគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះនេះតែម្តង៕

img22092235 img22092234 img22092233 img22092232 img22092226 img22092223 img22092216 img22092224 img22092215 img22092214 img22092212 img22092213 img22092231 img22092230 img22092228 img22092227 img22092220 img22092229 img22092218 img22092217 img22092211 img22092210 img2209229 img2209228 img2209227 img2209226 img22092219 img2209225 img2209221 img2209224 img2209223 img2209222 img22092236 img22092225