ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សម្តេច សាយ ឈុំ ស្នើឱ្យអាជ្ញាធរ បម្រើប្រជាជនឱ្យក...

សម្តេច សាយ ឈុំ ស្នើឱ្យអាជ្ញាធរ បម្រើប្រជាជនឱ្យកាន់តែជិតស្និទ្ធ តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនដោយគ្មានលក្ខខ័ណ្ឌ និងអំពាវនាវឱ្យគ្រប់សាលាយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា

ថ្ងៃចេញផ្សាយ: Tuesday, June 21, 2022, 3:18 PM

img2162221 img2162222

 

 

 

 

 

            សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ បន្ដផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋាន តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនដោយគ្មានលក្ខខ័ណ្ឌ និងបានអំពាវនាវដល់គ្រប់សាលារៀនយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹង មានគំនិតច្នៃប្រឌិត ចេះគោរពនិងចេះប្រើពាក្យសំដី និងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប ។

            ការស្នើ និងអំពាវនាវបែបនេះរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែ  មិថុនា ឆ្នាំ២០២២នេះ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការ ១ខ្នង កម្ពស់ ២ជាន់ មាន ១៥បន្ទប់ នៅវិទ្យាល៍យ ជាស៊ីម ជ្រោយចង្វារ ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

            សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្ដផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសមេឃុំ-ចៅសង្កាត់ និងថ្នាក់ដឹកនាំឃុំ-សង្កាត់ ត្រូវតែរួមគ្នាឱ្យកាន់តែសកម្មថែមទៀតក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួននិមួយៗ តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយគ្មានលក្ខខ័ណ្ឌ។ សម្តេចវិបុលសេនាភក្តី ក៏បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹងអំពីអ្វីដែលខុស និងអ្វីដែលត្រូវ មានគំនិតច្នៃប្រឌិត ចេះគោរព និងចេះប្រើពាក្យសំដី និងអាកប្បកិរិយាគួរសមចំពោះមនុស្សគ្រប់រូប ចេះគោរពស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ និងចូលចិត្តសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាងកាយ វិស័យអប់រំរបស់ប្រទេសជាតិទាំងមូល។ សូមឱ្យស្មារតីនៃកិច្ចខិតខំប្រឹងប្រែងនេះបន្តកើតមានជានិរន្តរ៍ ដើម្បីបុព្វហេតុនៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

            សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តថា៖ កិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាឈរលេខរៀងទី២ ជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រី បានជម្រាបជូនជនរួមជាតិរួចហើយថា ទោះបីចាក់ដូសជំរុញដល់លើកទី១០ ឬក៏លើកទី២០ក៏រាជរដ្ឋាភិបាលនៅតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែរ។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ វិស័យអប់រំ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពលើវិស័យនេះ តាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងន័យផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិតយ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្ត្រ “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំៗ ។

            ឯកឧត្ដមបន្តថា៖ វិទ្យាល័យជាស៊ីមជ្រោយចង្វារ មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទំហំផ្ទៃក្រឡាសរុប ២៧.៩៨៤,១៣ម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ក្នុងកម្រិតអនុវិទ្យាល័យ មានឈ្មោះដើមថា “អនុវិទ្យាល័យជ្រោយចង្វារ។ ចំពោះអគារទីចាត់ការថ្មី ១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាសនេះជា សមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្ដល់ជូនវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីចូលរួមចំណែកពង្រឹងគុណភាពអប់រំ អភិវឌ្ឍធនធានមនុស្ស និងពង្រីកការផ្តល់សេវាអប់រំក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារឱ្យកាន់តែប្រសើរឡើង ក្នុងនោះលក្ខណៈបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាលថ្មីនេះ មានចំនួន ១៥ បន្ទប់ កម្ពស់ ២ជាន់ មានទំហំទទឹងប្រវែង ៩,៧ម៉ែត្រ និងបណ្ដោយប្រវែង ៤៥ម៉ែត្រ ត្រូវបានបើកការដ្ឌនសាងសង់កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់ការដ្ឋានជាស្ថាពរនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ គម្រោងនេះ ចំណាយអស់ថវិកាសាងសង់ចំនួន ២៥០.០០០$ (ម្ភៃប្រាំម៉ឺនដុល្លារអាមេរិក) ដែលជាអំណោយ ដ៏សប្បុរសរបស់លោកឧកញ៉ា លៀង ផន និងលោកជំទាវ លីម ណារី ព្រមទាំងសប្បុរសជន លោកគ្រូ-អ្នកគ្រូ និង បុគ្គលិកអប់រំទាំងអស់នៃវិទ្យាល័យនេះ៕

img2162216 img2162215 img2162214 img2162213 img2162212 img2162211 img2162223 img2162224 img2162220 img2162219 img2162230 img2162228 img2162227 img2162226 img2162225 img2162217 img216228 img216227 img216225 img216229 img2162234 img2162233 img2162232 img2162231 img2162210 img2162218 img216226 img216222 img216221 img216224