ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌថ្មីចំនួន៣រូប និង...

ប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌថ្មីចំនួន៣រូប និង៥រូបទៀតត្រូវបានផ្លាសប្តូរពីខណ្ឌមួយទៅខណ្ឌមួយ

ថ្ងៃចេញផ្សាយ: Sunday, August 21, 2022, 10:28 AM

img198224 img1982214

 

 

 

 

 

             អភិបាល នៃគណៈអភិបាលខណ្ឌចំនួន ៣រូប ត្រូវបានតែងតាំងថ្មី និង៥រូបទៀតត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅខណ្ឌមួយ ដែលពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

            មន្ត្រីដែលត្រូវតែងតាំងជាអភិបាលខណ្ឌថ្មី៣រូបនេះ រួមមាន៖ ទី១-លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែនសុខ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ, ទី២-លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌកំបូល មកជាអភិបាល នៃគណៈអភិបាលខណ្ឌចំការមន , ទី៣-លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌព្រែកព្នៅ មកជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។

            ចំពោះ០៥រូប ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលខណ្ឌមួយ ទៅអភិបាលខណ្ឌមួយទៀតនេះ រួមមាន

– ទី១ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ,

– ទី២ -លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ,

– ទី៣-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ,

– ទី៤-លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ,

– ទី៥ -លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា។ ចំណែកលោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

            ឯកឧត្ដម  ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ មន្ត្រីរាជការទាំងអស់ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ មានឆន្ទៈស្រួចស្រាល យកអស់កម្លាំងកាយចិត្ត ព្រមទាំងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចការពារជាតិមាតុភូមិ រក្សាបាននូវសន្តិសុខសុវត្ថិ-ភាព ជូនសង្គមជាតិ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជាមួយនឹងការផ្ដល់នូវការអភិវឌ្ឍ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

img198221 img198227 img1982215 img1982212 img1982226 img1982221 img1982223 img1982222 img1982225 img1982224 img198223 img1982213 img198226 img198225 img198222 img1982227 img1982228 img1982244 img1982246 img1982247 img1982245 img1982248 img1982249 img1982250 img1982251 img1982236 img1982237 img1982238 img1982239 img1982240 img1982241 img1982242 img1982243 img1982234 img1982235 img1982233 img1982232 img1982231 img1982230 img1982229 img1982219 img1982218 img1982217 img1982210 img198229 img198228