ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយទៀត ន...

រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយទៀត នៅសង្កាត់បឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ម៉ែត្រគីប ក្នុង១ថ្ងៃ

ថ្ងៃចេញផ្សាយ: Wednesday, July 13, 2022, 2:38 PM

img1372218 img1372212

 

 

 

 

 

            រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត មានសមត្ថភាពផលិតទឹកស្អាតបាន៥.០០០ម៉ែត្រគីបក្នុង១ថ្ងៃ ដែលមានទីតាំង លើ​ដី​សណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល។

            ដើម្បីឱ្យគម្រោងខាងលើនេះដំណើរការទទួលបាននូវភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់បងប្អូនប្រជាពលរដ្ឋនោះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យមើលស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត ឯកឧត្ដមក៏បានដឹកនាំមន្ត្រី មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ  ចុះទៅពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ។   បើតាមមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា៖ គម្រោងសាងសង់ស្ថានីយទឹកស្អាត របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាព ផលិតទឹកស្អាតបាន ៥.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិចតា។

            រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតឱ្យបងប្អូនប្រជាពលរដ្ឋបាននៅភាគខាងលិច ឆៀង ខាងត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកទៀត នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី។

            រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣នឹងអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង៣សង្កាត់ នៃខណ្ឌកំបូល ហើយនឹងបន្តពង្រីកវិសាលភាពឱ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ  ព្រះរាជាណាចក្រកម្ពុជា មានគុណបំណាច់ច្រើនណាស់សម្រាប់ប្រជាជនកម្ពុជា ទី១ បានរំដោះប្រជាពលរដ្ឋកម្ពុជាឱ្យរួចពីការកាប់សម្លាប់របស់បនប៉ុលពតនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទី២ បានការពារជីវិតប្រជាពលរដ្ឋកម្ពុជាម្តងទៀតពីជំងឺកូវីដ-១៩ និងទី៣ សម្តេចបានគិតគូធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅស្អាត ផឹកទឹកស្អាត តាមរយៈការបង្កើតឱ្យមានរោងចក្រផលិតទឹកស្អាតនេះឯង៕

img137227 img1372211 img1372214 img1372213 img1372223 img1372215 img1372221 img1372220 img1372219 img1372218 img1372210 img137229 img137225 img137228 img137223 img137222 img137226 img137224 img137221 img1372216 img1372222 img1372217