ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគញណៈអភិបាលរាជធានីភ...

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគញណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅជុំវិញវិមានរដ្ឋសភា

ថ្ងៃចេញផ្សាយ: Wednesday, August 16, 2023, 4:48 PM

img168231 img1682316

 

 

 

 

 

            អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម  ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានអោយបានល្អប្រសើរ នៅជុំវិញវិមានរដ្ឋសភា ខណៈដែលកិច្ចប្រជុំសភានឹងឈានចូលមកដល់នៅថ្ងៃទី២១ សីហា ឆ្នាំ២០២៣ ខាងមុខនេះ។

            ការណែនាំនេះបានធ្វើឡើង ខណៈដែលឯកឧត្តមដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅជុំវិញវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦សីហា ២០២៣នេះ។

            ឯកឧត្ដម  ឃួង ស្រេង ក្នុងខណៈនៃការចុះពិនិត្យនោះ បានធ្វើការណែនាំថា សម្រាប់អាជ្ញាធរខណ្ឌចំការមន ដែលជាម្ចាស់មូលដ្ឋាន ត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងអនាម័យបរិស្ថាន នៅជុំវិញវិមានរដ្ឋសភាអោយបានស្អាត ដោយចាប់ផ្តើមអនុវត្តចាប់ពីពេលនេះតទៅ ព្រោះថាកិច្ចប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១និង២២សីហានេះហើយ។

            គួរបញ្ជាក់ផងដែរថា៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំរួចម្តងហើយដែរ ដោយជំរុញអោយអាជ្ញាធរខណ្ឌដែលមានរដ្ឋសភា និងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន អោយបានល្អជាមួយនឹងការរក្សាអោយបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ សម្រាប់ថ្ងៃទី២១ និង២២ សីហា ខាងមុខនេះ៕

img168233 img168234 img168232 img168235 img168236 img168237 img168238 img168239 img1682310 img1682311 img1682312 img1682313 img1682314 img1682315 img1682316 img1682317 img1682318 img1682319