អភិបាលខណ្ឌដង្កោថ្មីជាស្ត្រី
ថ្ងៃចេញផ្សាយ: Monday, December 16, 2019, 5:11 PM
អភិបាលរងខណ្ឌដង្កោដែលជាស្ត្រីមួយរូបត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌ ជំនួសលោក នុតពុធដារ៉ា ជាមួយនិងការប្រកាសតែងតាំងអភិបាលរងមួយរូបផងដែរ។ នេះជាលើទី១មួយដែលស្ត្រីត្រូវបានប្រកាស អោយកាន់តំណែងជាអភិបាលខណ្ឌ ក្នុងចំណោមខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រកាសនេះបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលាខណ្ឌដង្កោ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ពិធីនេះត្រូវបានតែងតាំង លោកស្រី គឹម ញឹប ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ១ ដែលមុននេះជាអភិបាលរងខណ្ឌដង្កោ មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ជំនួសលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងតែងតាំង លោក ពុយ ច័ន្ទ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ៕