ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  បុណ្យកាន់បិណ្ឌវេនទី០៥ នៅវត្តលង្កាព្រះកុសុមារាម ...

បុណ្យកាន់បិណ្ឌវេនទី០៥ នៅវត្តលង្កាព្រះកុសុមារាម អភិបាលរាជធានីភ្នំពេញ វេរបច្ច័យប្រគេនចំពោះព្រះសង្ឃ ជាង៣៥លានរៀលសំរាប់កសាងទីអារាមវត្ត

ថ្ងៃចេញផ្សាយ: Thursday, September 15, 2022, 3:59 PM

img1592231 img1592219

 

 

 

 

 

             ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាព្រះកុសុមារាមស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វកាលរីជន មានមាតាបីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាមួយនឹងការវេរបច្ច័យប្រគេនចំពោះព្រះសង្ឃ បានប្រមាណជាង៣៥លានរៀលសំរាប់កសាងវត្តនេះផងដែរ។

            ក្នុងពិធីនោះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ បានប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ដូចជាសាដកចំនួន ២២(២១អង្គ+០១អង្គទេសនា)  បាយបត្តបូរ ចំនួន១២ ,មីចំនួន ៣០កេស ទឹកក្រូច ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេសអង្ករ ចំនួន១០០គីឡូក្រាម ស្ករស ចំនួន ៥០គីឡូក្រាម ផ្លែឈើ ចំនួន ០៤កន្ត្រក់ ត្រីខកំប៉ុង ចំនួន ០១កេស ទឹកដោះគោខាប់ចំនួន ០១កេស ក្រណាត់ស ចំនួន ២០ដុំ + ថវិកា ៤០.០០០៛ បច្ច័យប្រគេនព្រះសង្ឃ ២១២អង្គ ក្នុង០១អង្គ ចំនួន ៥០.០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០.០០០៛ បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០.០០០៛ បច្ច័យលោកអាចារ្យ ចំនួន ២០០.០០០៛ ពុទ្ធិកយុវជន(សិស្ស និស្សិត) ៥០នាក់ ក្នុង ០១នាក់ ចំនួន ២០.០០០៛ និងវេរបច្ច័យប្រគេនបច្ច័យជូនទៅព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះចំនួន២៩.៥៧០.០០០រៀល និងប្រាក់ដុល្លារ ១.៥៤០ដុល្លារ ដែលសរុបទាំងប្រាក់រៀល និងដុល្លារមានចំនួនប្រមាណជាង៣៥លានរៀល។

            គួរបញ្ជាក់ថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តដឹកអ្នកដំណើរ រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញចំនួន១៧៥គ្រឿង ចាំដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដោយមិនគិតប្រាក់ដើម្បីជួយសំរាលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ។ ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ កុំតំឡើងថ្លៃការ ធ្វើដំណើរទៅស្រុកកំណើតក្នុងស្ថានភាពដែលបងប្អូនជួបការខ្វះខាត៕

img1592217 img1592218 img159228 img1592220 img159227 img159226 img1592232 img1592231 img1592224 img1592223 img1592233 img1592234 img159225 img159224 img159222 img1592216 img1592214 img159223 img1592215 img1592213 img1592210 img1592211 img1592242 img1592241 img1592243 img1592240 img159229 img1592219 img1592222 img1592221 img1592229 img1592230 img1592225 img1592228 img1592226 img1592227 img1592235 img1592238 img1592239 img1592237img1592212 img159221