ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រី និង...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រី និងកងកម្លាំងក្រោមឱវាទ​បើកយុទ្ធនាការតភ្ជាប់តេឡេក្រាម ជាមួយសម្ដេចតេជោ ហ៊ុន សែន

ថ្ងៃចេញផ្សាយ: Thursday, February 16, 2023, 8:41 AM

img1522326 img1522325

 

 

 

 

 

          អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យមន្ត្រី និងកងកម្លាំងក្រោមឱវាទទាំងអស់ ព្រមទាំងអាជីវករ និងប្រជាពលរដ្ឋ​ទាំងអស់ បើកយុទ្ធនាការតភ្ជាប់បណ្ដាញតេឡេក្រាម ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានបង្កើត Channel ផ្លូវការក្នុងបណ្តាញ Telegram ដើម្បីផ្តល់សារនានាជូនដល់សាធារណជន។

            ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងទាំង២ភេទ មន្ទីរទាំងអស់ ផ្សាររដ្ឋទាំង២៥ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន នេះឱ្យបានលឿន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងនៅភ្នំពេញបានតភ្ជាប់។ យើងត្រូវប្រឹងប្រែងគ្រប់មុខសញ្ញាទាំងអស់។ ចំពោះសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក៏ត្រូវតភ្ជាប់ដូចគ្នានេះផងដែរ។ ដូច្នេះមន្ត្រីរបស់យើងត្រូវអនុវត្តការងារនេះឱ្យបានលឿន និងឱ្យបានល្អ។

             ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កិច្ចការងារតបណ្ដាញតេឡេក្រាមជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអស់នេះ គឺសម្ដេចមានគោលបំណងឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិយើងបានលឿន ទាន់ពេលវេលានិងទាន់ហេតុការណ៍។

            គួរបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើត Channel តេលេក្រាម (Telegram) មួយដើម្បីផ្តល់សារ និងព័ត៌មាននានាទៅដល់សាធារណជន។ Channel ផ្លូវការរបស់​សម្តេចមានលីង https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនាប៉ុន្មានថ្ងៃកន្លងនេះ ជាមួយនឹងសារបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ News Channel ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកក្រកម្ពុជា»៕

img152238 img152236 img152235 img152234 img152231 img152232 img152233 img1522312 img1522311 img1522310 img152239 img1522316 img1522315 img1522313 img1522339 img1522329 img1522328 img1522327 img1522324 img1522323 img1522331 img1522322 img1522317 img1522318 img1522319 img1522320 img1522321 img1522330 img1522338 img1522337 img1522336 img1522335 img1522334