ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជ...

ការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាកិច្ចការងាររបស់អាជ្ញាធរ និង​កងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាព

ថ្ងៃចេញផ្សាយ: Friday, July 15, 2022, 9:07 AM

img1472225 img147227

 

 

 

 

 

           ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខជូនប្រជាពលរដ្ឋ ព្រោះថាកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជូន     ប្រជាពលរដ្ឋ វាជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពនេះឯងត្រូវអនុវត្តឱ្យបានល្អ។

            ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង  បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទះនៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ដែលយើងគិតថាស្មុកស្មាញ និងងាយរងគ្រោះ។

            ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ផងដែរថា៖ ក្នុងនាមអាជ្ញាធរ និងកងកម្លាំងត្រូវគិតថា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយហេតុថា ទាំងអ្នកមាន អ្នកក្រ ពួកគាត់សុទ្ធតែត្រូវការសន្តិសុខដូចគ្នា។

            បន្ថែមពីលើនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវការពារឱ្យបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរចំពោះកងកម្លាំងទាំង២ភេទ ដែលបានបង្ក្រាបក្មេងទំនើងបានជាច្រើនករណីនាប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្មេងទំនើងទាំងនេះភាគច្រើនជាសិស្សសាលា ដូច្នេះស្នើឱ្យអភិបាលខណ្ឌ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ត្រូវសហការគ្នាមើលសិស្សដែលគេចសាលារៀនឱ្យបានម៉ឺងម៉ាត់ និងរកវិធីដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះឱ្យបាន។

            ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជំរុញប្រជាពលរដ្ឋឱ្យ ទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ព្រោះថាជំងឺកូវីដ-១៩ បានកំរើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរ និងកងកម្លាំងទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងមកនេះ ដែលបានធ្វើឱ្យដំណើរការនៃការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ជោគជ័យ និងគ្មានអំពើហឹង្សា៕

img147228 img147222 img1472224 img1472226 img1472220 img1472210 img147226 img147225 img1472214 img1472213 img1472222 img1472221 img1472228 img1472229 img1472227 img1472223 img1472219 img1472218 img1472215 img1472216 img1472217 img147229 img1472212 img1472211 img147223 img147224