ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការ ដើម្បីសិ...

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការ ដើម្បីសិក្សាដោះស្រាយ ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ

ថ្ងៃចេញផ្សាយ: Tuesday, September 13, 2022, 4:02 PM

 

img1392215 img139225

 

 

 

 

 

             រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើយ៉ាងណាដោះស្រាយនិងកាត់បន្ថយឱ្យបាន ពីការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បាស់អំពៅ ខណៈដែលតំបន់នេះតែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

            ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការមួយ ដែលគណៈកម្មការនេះត្រូវធ្វើការសិក្សា នៅតំបន់ច្បារអំពៅនេះឱ្យបានម៉ត់ចត់។ ក្រោយការសិក្សាបញ្ចប់ យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនឹងធ្វើការសិក្សាទៅលើទីតាំងចំនួន៤សំខាន់ៗ នៅក្នុងនោះរួមមាន ៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកាបានធ្វើការសិក្សាបង្កើតជាប្លង់គោលនៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥។ ដូច្នេះក្រុមការងារក៏ដូចជាគណៈកម្មការត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ២០៣៥នេះជាគោល។

            ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិចនៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ននៅរដូវវស្សានេះត្រូវតែធ្វើ ដោយ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឱ្យដឹងពីទំហំនៃការលិចលង់ ហើយយើងរួមគ្នាដោះស្រាយជាបន្ទាន់ជូនប្រជាពលរដ្ឋតែម្តង។

            លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា ៖ ដើម្បីដោះស្រាយផ្លូវទឹកតំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះ ឱ្យចៀសផុតពីការលិចទឹកភ្លៀងនៅរដូវវស្សានេះត្រូវអនុវត្តវិធាន ក្នុងនោះមាន៖ យើងមានវិធានការបន្ទាន់មួយ ដោយជីកប្រឡាយស្របផ្លូវ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ ភ្ជាប់ពីបឹងមកបឹងថ្កុល បន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១.៧២៦ម៉ែត្រ។ ជីកស្តារប្រឡាយព្រែកប្រាឱ្យបាន ទទឹង២០ម៉ែត្រ ប្រវែង៩៦៥ម៉ែត្រ និងដោះស្រាយសំណង់មិនរៀបរយមួយចំនួននៅលើព្រែកប្រានេះផងដែរ។ តែទោះបីជាយ៉ាងណាក្តី គណៈកម្មការត្រូវសិក្សាឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើគម្រោងទាំងនេះ៕

img139224 img1392211 img139222 img1392214 img1392212 img1392210 img1392217 img139221 img139229 img139228 img139227 img139226 img1392216 img139223