ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យគណៈបញ្ជាការ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកំលាំងពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅខែក្រោយនេះ

ថ្ងៃចេញផ្សាយ: Thursday, May 12, 2022, 2:32 PM

img1252226 img125222

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកំលាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានានៅក្នុងរាជធានីភ្នំពេញ។

            ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាលរាជធានីភ្នំពេញ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពន្ធនាគាររាជធានី កងយោធភូមិភាគពិសេស និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកង កំលាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យពីភាពអសកម្មនានានៅតាមទីតាំង និងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណា ឱ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង ទៀមទារឱ្យកម្លាំងនិងអាជ្ញាធរទាំងអស់ ក្រៅពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើលផ្លូវច្បាប់ឱ្យច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះបានទៅដោយរលូន បានល្អប្រសើរ និងគ្មានកំហុសឆ្គង។

            គួរបញ្ជាក់ថា៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង បានរៀបចំផែនការរួចហើយ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងយុទ្ធនាការឃោសនា និងបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់នេះ ដោយនៅភ្នំពេញ អ្នកមានឈ្មោះត្រូវទៅបោះឆ្នោតចំនួន ៨៩៩.៦៨៨នាក់ មានការិយាល័យបោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង។ ដោយចាប់ពីពេលនេះតទៅរហូតដល់បញ្ចប់ការបោះឆ្នោត យើងបានរៀបចំ កម្លាំងបានយ៉ាងល្អ ទាំងកម្លាំងសន្តិសុខ កម្លាំងប៉ូលីស និងកងរាជអាវុធហត្ថ។ នៅពេលបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត យើងបានរៀបចំជា៣តំបន់ នោះគឺតំបន់ A, B និងC (Aនៅ បរិវេណបោះឆ្នោត , B ឆ្ងាយពីទីតាំង៥០ម៉ែត្រ និងC នៅក្រៅទីតាំង១០០ម៉ែត្រ) សំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាព មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា៕

img125221 img125223 img125229 img125228 img125227 img125224 img125226 img125225 img1252210 img1252211 img1252218 img1252217 img1252216 img1252215 img1252214 img1252219 img1252213 img1252227 img1252223 img1252220 img1252222 img1252221 img1252225 img1252224