ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជាការពារបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ...

ប្រជាការពារបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងគោលដៅតែមួយគត់ គឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, April 12, 2022, 5:28 PM

img124223 img1242213

 

 

 

 

 

            កំលាំងប្រជាការពារបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិតថា ពេលយប់ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ នោះគឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

            នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម  ហ៊ុន ម៉ានី សមាជិករដ្ឋសភា មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោកពុកនិងម៉ែ(សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន) ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងសន្តិសុខរបស់រាជធានីភ្នំពេញ ចំនួនជាង ៧០០នាក់នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

            ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត មិនថាយប់ ថ្ងៃ ក្តៅរងាឬមានភ្លៀងធ្លាក់នោះទេ ពួកគាត់តែងបំពេញការងារមិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងតែមួយគត់ គឺរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញ ពិសេសគឺរក្សាឱ្យបាន ភូមិ ឃុំ មានសុវត្ថិភាព ។

            ឯកឧត្ដម ក៏បានបញ្ជាក់ផងដែរថា ប្រជាការពារ សម្រាប់ថ្នាក់ដឹកនាំពិតជាបានដឹង និងនៅជាមួយបងប្អូនប្រជាការពារជានិច្ច ដើម្បីរួមគ្នាជាធ្លុងមួយក្នុងទិសដៅតែមួយគត់គឺរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធជានិច្ច នេះជាការបង្ហាញឱ្យឃើញអំពីមនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃ និងការគិតគូរជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទ ពិសេសគឺបងប្អូនប្រជាការពារនៅរាជធានីភ្នំពេញ។  

            ឯកឧត្ដមបន្តថា ចលនាប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្តដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារជាជំនួយការយ៉ាងសំខាន់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទៅលើការងារមួយចំនួនដូចជាការងារសម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឯមផងដែរ ។

បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

            ឯកឧត្ដម អភិបាលបន្ថែមទៀតថា សកម្មភាពខាងលើរបស់ ឯកឧត្តម ហ៊ុន ម៉ានី គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ និងគាំទ្រទៅលើកម្លាំងប្រជាការពារទាំងអស់នៅរាជធានីភ្នំពេញ ។

            គួរបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាការពារខាងលើនេះ មានចំនួន៧៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ក មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកា៨ម៉ឺនរៀល៕

img1242228 img1242222 img1242226 img1242223 img1242224 img1242225 img1242229 img1242227 img1242237 img1242236 img1242235 img1242234 img1242233 img1242232 img1242231 img1242230 img1242238 img1242239 img1242240 img1242241 img1242242 img1242243 img1242244 img1242245 img1242221 img1242220 img1242219 img1242218 img1242217 img1242216 img1242211 img124228 img1242215 img1242214 img1242212 img1242210 img124229 img124227 img124226 img124225