ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំ...

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ពិនិត្យ ពិភាក្សាលើ សំណើរបស់សមាគម រោងចក្រ សហគ្រាស ដើម្បីរិះរកវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Saturday, July 10, 2021, 5:45 PM

img107217 img107211

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ដើម្បីពិនិត្យ និងពិភាក្សាលើសំណើរបស់សមាគម រោងចក្រ សហគ្រាស វិស័យឯកជននានា ក្នុងគោលបំណងទប់ស្កាត់អោយបាននូវការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះមិនមានការថមថយនៅឡើយ។

            កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

            កិច្ចប្រជុំបានពិភាក្សាគ្នាលើសំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), សមាគមស្បែកជើងកម្ពុជា (CFA), និងសមាគមពាណិជ្ជកម្ម ជប៉ុននៅកម្ពុជា(JBAC)។

ជាមួយគ្នានោះ ក៏បានពិភាក្សាគ្នាអំពីការដាក់ឲ្យដំណើរការការព្យាបាលតាមផ្ទះ និងយន្តការឆ្លើយតបចំពោះកាេងារនេះផងដែរ។

            សំណើរបស់សមាគម រោងចក្រកាត់ដេរកម្ពុជា (GMAC),បានលើកឡើងថា វិស័យឯកជនបើបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូសហើយ គួរកាត់បន្ថយពីការធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅ៧ថ្ងៃវិញ ហើយ វិស័យឯកជនពេលនេះ ក៏មានឧបករណ៍សំរាប់ធ្វើតេស្តរហ័សរកកូវិដ-១៩ ចំនួន៧០ម៉ឺនតេស្តហើយដែរ ដែលការចំណាយជាបន្ទុករបស់រោងចក្រ ឬក្រុមហ៊ុន។ ពួកគាត់ជឿជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន២ដូសហើយ បើឆ្លងកូវីដ-១៩ ក៏វាមានលក្ខណៈស្រាលដែរ មិនធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនោះទេ។

            អង្គប្រជុំក៏បានលើកឡើងថា ការអនុវត្តនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ត្រូវតែប្រែលប្រួលមិនត្រូវអនុវត្តដូចពេលដែលយើងមិនទាន់បានចាក់វ៉ាក់សាំងនោះទេ។ ជាក់ស្តែងនៅពេលនេះភ្នំពេញបានចាក់វ៉ាក់សាំងដូសទី២បញ្ចប់ហើយ។ ដូច្នេះយើងគួរតែកែប្រែការអនុវត្តវិធានមួយចំនួន មិនគួរនៅរក្សាដដែលនោះទេ៕

img107218 img107214 img107219 img107212 img107216 img107215 img107211 img107213