ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យចៅសង្កាត់ ន...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យចៅសង្កាត់ និងស្មៀន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ

ថ្ងៃចេញផ្សាយ: Thursday, January 06, 2022, 4:13 PM

img0601224 img0601221

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យចៅសង្កាត់ និងស្មៀនធ្វើយ៉ាងណាបម្រើសេវាសាធារណៈ និងសេវាផ្សេងៗ​ទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។

            ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ លោក-លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

            ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចៅសង្កាត់ និងស្មៀនសង្កាត់ ជាអ្នកដែលនៅផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ។ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋយើង ត្រូវតែបំរើពួកគាត់ ពិសេសការផ្តល់សេវាជូនពួកគាត់ឱ្យមានតម្លាភាពនិងទាន់ពេលវេលា។

            ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះដែរក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ចំពោះអាជ្ញាធរ សង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះបានធូរស្រាល និងបានឈានដល់រាជរដ្ឋាភិបាល បិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើឱ្យប្រទេសជាតិបានដំណើរការជាប្រក្រតីឡើងវិញ៕

img06012219 img06012214 img06012218 img06012217 img06012220 img06012213 img06012212 img06012211 img06012210 img0601229 img0601228 img0601227 img0601226 img0601225 img06012216 img06012215