ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពង្រឹងប្រសិទ្ធភា...

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពង្រឹងប្រសិទ្ធភាពការងារ និងដាក់ទិសដៅ ដើម្បីឈានទៅកាត់ផ្តាច់ជម្ងឺកូវីដ-១៩ ដ៏ខ្លីខាងមុខនេះ

ថ្ងៃចេញផ្សាយ: Tuesday, May 04, 2021, 5:09 PM

img040521b4 img040521b6

 

 

 

 

 

             ដើម្បីជំរុញឲ្យការងារ នៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលអាចឈានទៅកាត់ផ្ដាច់បាននូវការរីករាលដាល នៃជំងឺកាចសាហាវនេះ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ  ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រួតពិនិត្យឡើងវិញ និងដាក់ទិសដៅបន្តទៀត ដើម្បីការទប់ស្កាត់ឱ្យបាននៃការរីករាលដាលជំងឺនេះ។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video conference នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ គឺក្នុងបំណងដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯករាជធានីភ្នំពេញ និងដាក់ទិសដៅបន្តក្នុងកិច្ចការពារជំងឺរាតត្បាត កូវីដ-១៩ នេះ។

            ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងពីការបែងចែកការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

            ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video conference នេះដែរ អភិបាលខណ្ឌទាំង១៤ បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជុំវិញការវិវត្តនានានៃជំងឺកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណា អាចឈានទៅដល់ការផ្តាច់ជំងឺកូវីដ-១៩ បានជោគជ័យ នៅពេលដ៏ខ្លីខាងមុខនេះ៕

img040521b7 img040521b5 img040521b3 img040521b2 img040521b8 img040521b1