ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ត្រូវបានប្រកាសតែ...

អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ

ថ្ងៃចេញផ្សាយ: Thursday, November 03, 2022, 6:01 PM

img3112224 img311225

 

 

 

 

 

            អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ១រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការនៅរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

            ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

            ពិធីនេះត្រូវប្រកាសតែងតាំង ឯកឧត្ដម អុីមរ៉ន ហាស្សាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ អោយកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ក្រោយពីបានប្រកាសអោយកាន់តំណែងអភិបាលរងរាជធានីភ្នំពេញចំនួន៣រូបរួចមកហើយ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២កន្លងមកនេះ។

            ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយ លោក អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការអោយបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ដោយអនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

            ឯកឧត្ដម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ៖ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែអភិបាលរង៣រូបនោះ យើងបានប្រកាសតែងតាំងរួចហើយ នៅសល់មួយរូបទៀត ត្រូវបានប្រកាសតែងតាំងនៅពេលនេះ។  ដូច្នេះទេ សម្រាប់អភិបាលរង ដែលត្រូវបានតែងតាំងថ្មី ត្រូវបំពេញការងារអោយបានល្អជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើអោយរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចំរើន និងមានសោភណ្ឌភាពស្រស់បំព្រងបន្ថែមទៀត។

            បន្ថែមពីនេះទៀត ឯកឧត្ដម ឡេង វី  បានធ្វើការណែនាំអោយ រដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រង សភាពការណ៍ ទប់ស្កាត់បទល្មើសនានាអោយបានល្អ និងបំផុសប្រជាពលរដ្ឋអោយចូលរួមអនុវត្តធ្វើយ៉ាងណា អោយភូមិ សង្កាត់ មានសុវត្ថិភាព។ ដើម្បីអោយរាជធានីភ្នំពេញ មានសោភណ្ឌភាពកាន់តែល្អប្រសើរនោះ ឯកឧត្ដមស្នើអោយ អាជ្ញាធររាជធានី គ្រប់គ្រងសំណង់អោយបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ អោយវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងជំរុញអោយក្រុមហ៊ុន ប្រមូលសំរាមអោយបានទាន់ពេលវេលា។

            គួរបញ្ជាក់ថា៖ គណៈអភិបាលរាជធានីភ្នំពេញ មកដល់នេះមានចំនួន១១រូបហើយ ដែលមាន ឯកឧត្ដម  ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរងចំនួន១០នាក់ទៀត រួមមាន៖    ឯកឧត្ដម កើត ឆែ ឯកឧត្ដម មាន ចាន់យ៉ាដា ឯកឧត្ដម ហួត ហៃ លោកជំទាវ កែវ សុខពិសី ឯកឧត្ដម ស៊ុយ សេរិទ្ធ ឯកឧត្ដម នួន ផារ័ត្ន ឯកឧត្ដម ឃ្លាំង ហួត ឯកឧត្ដម សុខ ពេញវុធ ឯកឧត្ដម ហ៊ុន សុរិទ្ធី និងឯកឧត្ដម អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃនេះ៕

img3112232 img3112234 img3112229 img3112230 img3112231 img3112221 img3112226 img3112227 img3112225 img3112222 img3112214 img3112213 img3112215 img3112216 img3112217 img3112218 img311226 img3112236 img311223 img311222 img311224 img311221 img3112233 img3112223 img3112210 img311229 img311228 img311227 img3112228 img3112212img3112237