ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែ...

រដ្ឋបាលរាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែនជ័យ រក្សាជាតំបន់លឿងទុំ

ថ្ងៃចេញផ្សាយ: Thursday, June 03, 2021, 9:09 AM

img02062110 img0206213

 

 

 

 

 

            សម្រាប់១សប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រាជធានីភ្នំពេញនៅតែរក្សាតំបន់លឿងដដែរ លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែនជ័យ ដោយ២ភូមិនេះ គឺនៅរក្សាជាតំបន់លឿងទុំដដែរ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។

            នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

            ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងនេះ លោក និងលោកស្រី ជាអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំឱ្យមូលដ្ឋានខណ្ឌរបស់ខ្លួនរក្សា នៅជាតំបន់លឿងដដែរ លើកលែងតែ២ភូមិប៉ុណ្ណោះសុំរក្សានៅជាតំបន់លឿងទុំ នោះគឺនៅ  សហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងភូមិព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  ដោយសារតែភូមិទាំង២នេះកំពុងប្រឈមនៅហានិភ័យខ្ពស់នូវឡើយ។

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងការងារអោយបានម៉ត់ចត់បំផុតលើការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩។ ចំពោះតំបន់លឿងទុំ ២ភូមិខាងលើត្រូវតែម៉ឹងម៉ាត់ ដើម្បីកាត់ផ្តាច់កូវីដ-១៩ ទៅតំបន់ផ្សេងទៀត។  ចំពោះតំបន់លឿងដែលបើកឱ្យដំណើរការជាប្រក្រតីភាពឡើងវិញនោះ ក៏ត្រូវតែម៉ឹងម៉ាត់ដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ បានទទួលព័ត៌មានថា មានទីតាំងខ្លះមានលួចបើការ៉ាអូខេ ម៉ាស្យា ល្បែងស៊ីសង ហើយពិសេសខណ្ឌនៅជាយក្រុង ដូច្នេះទេ សូមលោក និងលោកស្រីជាអភិបាលខណ្ឌ ត្រូវចុះបង្ក្រាបឱ្យខាងតែបាន ព្រោះមានហានិភ័យខ្ពស់ណាស់នៃការឆ្លងរីករាលដាលជំងឺកូវី-១៩។ ម្ចាស់ទីតាំងនឹងប្រឈមមុខ បញ្ជូនទៅតុលាការអនុវត្តទោសទៅតាមច្បាប់ បើការលួចលាក់បើកទីតាំងទាំងនោះ បានឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖ ក្នុងរយៈពេលជាង៣ខែនេះ យើងហត់នឿយណាស់ ក្នុងកិច្ចការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩។ ដូច្នេះយើងត្រូវតែរួមគ្នាកុំអោយស្ថានភាពនោះវិលមកជាថ្មីឡើងវិញឱ្យសោះ៕

img0206218 img0206219 img0206217 img0206216 img0206215 img0206214 img0206212 img0206213 img0206211 img02062110