ច្បាប់និងបទបញ្
- ព្រះរាជក្រមលេខ ០៣ នស.៩៤ ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៩៤ ពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
→ ច្បាប់នេះមានវិសាលភាពគ្របដណ្តប់លើការវិនិយោគនានាដែលអនុវត្ត នៅលើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជាដោយអ្នកវិនិយោគជាជនជាតិខ្មែរ និង ឬ ជនបរទេស។
- ព្រះរាជក្រមលេខ នស/រតម/០៣០៣/០០៩ ចុះថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០០៣ ស្តីពីវិសោធនកម្ម នៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
→ ច្បាប់នេះមានវិសាលភាពចំពោះរាល់គំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងកំណត់ និតិវិធីនៃការបង្កើតគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលធ្វើឡើងដោយ បុគ្គលណាមួយ។
→ មានតែគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខណ្ឌនៃច្បាប់នេះ។
- អនុក្រឹត្យ លេខ ១១១អនក្រ.បក ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តន៍ច្បាប់ស្តីពីវិនិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា។
→ អនុក្រឹត្យនេះបំពេញបន្ថែម និងចាត់ចែងគ្រប់គ្រងការអនុវត្តន៍ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រ កម្ពុជា និងមានគោលដៅជំរុញការលើកទឹកចិត្ត និងធ្វើនិយ័តកម្មលើការវិនិយោគទាំងឡាយ របស់និតិបុគ្គលសញ្ជាតិខ្មែរ និងនិតិបុគ្គលសញ្ជាតិបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ព្រះរាចក្រមលេខ នស/រកម/១០០៧/០២៥ ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០៧ ស្តីពីច្បាប់សម្បទាន។
→ ច្បាប់នេះមានគោលបំណងជំរុញ និងសម្រួលការអនុត្តន៍គំរោងរចនាសម្ព័ន្ធ ដោយហិរញ្ញប្បទានឯកជន នៅព្រះរាជាណាចក្រកម្ពុជាដើម្បីបំរើផល ប្រយោជន៍សាធារណៈនិងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋកិច្ចជាតិ។
- អនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ស្តីពីការបង្កើតនិងការគ្រប់គ្រង តំបន់សេដ្ឋកិច្ចពិសេស។
→ អនុក្រឹត្យនេះមានគោលដៅបង្កើតនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនិងបង្កើននូវ បរិយាកាសវិនិយោគដែល អំណោយផលដល់ការធ្វើអោយកាន់តែប្រសើរ នូវផលិតភាពក្នុងការផលិតទំនិញ ការប្រជែងឈ្នះកំណើន សេដ្ឋកិច្ចជាតិជំរុញការនាំចេញដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្តយភាព ក្រីក្រព្រមជាមួយត្នានេះកំនត់អំពីនិតិវិធីនិងបទប្បញ្ញត្តិទាំងឡាយទាក់ទងដល់ ការបងើ្កត ការគ្រប់គ្រង សម្រប សម្រួលរាល សកម្មភាពវិនិយោគ និងជំរុញលើកទឹកចិត្ត ដល់ការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ តំបន់អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
→ ផ្អែកលើគោលដៅខាងលើនេះរាជរដ្ឋាភិបាលនឹងលើកស្ទួយតំបន់សេដ្ឋកិចពិសេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ លក្ខខណ្ឌ ការទទួលបាននូវតម្រូវការអំពីពត៌មាន និងភាពស៊ីចង្វាក់ត្នា ទៅជាមួយនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះកន្លងមក។
- អនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថៃ្ងទី ២៩ ខែ កុម្ភះ ឆ្នាំ ២០០៧ ស្តីពីការបងើ្កតអនុគណៈកម្មការ វិនិយោគខេត្ត ក្រុង ។
→ បងើ្កតយន្តការចុះបញ្ជីវិនិយោគ ជាគំរោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់នៅខេត្ត – ក្រុង ដែលមានឈ្មោះថាអនុគណៈកម្មការវិនិយោគខេត្ត ក្រុង។
- អនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថៃ្ងទី ២៩ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការដាក់បញ្ចាំការផេ្ទរ នូវសិទ្ធិលើការជួលរយៈពេល ឬ សិទ្ធិលើសម្បទានដីសេដ្ឋកិច្ច ។
→ មានគោលដៅកំណត់គោលការណ៍ និងលក្ខខណ្ឌតម្រូវទាំងឡាយក្នុងការផ្តល់សិទ្ធិដល់អ្នក វិនិយោគក្នុងការដាក់បញ្ចាំសម្រាប់ធានានិងការផេ្ទរនូវសិទ្ធិលើការជួលរយៈពេល វែង ឬ សិទ្ធិ លើសម្បទានដីក្នុងរយៈពេលមិនលើសពីរយៈពេលដែលមានកំណត់ក្នុងកិច្ចសន្យាជួលរយៈពេល វែងឬកិច្ចសន្យាសម្បទានដី ។
ឯកសារទាំងនេះ អាចរកបាននៅរដ្ឋបាលសាលារាជធានី (ទីចាត់ការផែនការនិងវិនិយោគ)
Phnom Penh Capital Hall – Investment Office
# 69, Preah Monivong Blvd., Sangkat Srah
Chak, Khan Daun Penh, Phnom Penh.