(Khmer)
ការអភិរក្ស និង អភិវឌ្ឍ
រាជធានីភ្នំពេញ ចាប់ផ្តើមស្ថាបនាឡើងដំបូងបង្អស់នៅពុទ្ធសតវត្សទី២១ ត្រូវនឹងសតវត្សទី១៥ ក្នុងរជ្ជកាល ព្រះបាទពញាយ៉ាត នៅពេលដែលទ្រង់ចាកចោលក្រុងអង្គរ មកសាងព្រះរាជវាំងថ្មីនៅទួលបាសាណ ក្នុងខេត្ត ស្រីសឈរ ដែលសព្វថ្ងៃស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប៉ុន្តែដោយសារទីតាំងនៅទួលបាសាណ ពុំសូវមាន អំណោយផលសំរាប់ការតាំងទីនៃរាជធានីថ្មីបាន ព្រោះតែងមានទឹកជន់លិចនៅរដូវវស្សារាល់ឆ្នាំ ទើបមិនយូរ ប៉ុន្មាន នៅគ.ស.១៤៣៤ ព្រះអង្គក៏យាងចាកចេញពីទួលបាសាណ មកកសាងទីក្រុងថ្មីនៅម្តុំទន្លេបួនមុខ គឺរាជធានីភ្នំពេញ រហូតមកដល់សព្វថ្ងៃនេះ។ លោក អ្នក អាចDownload យកអត្ថបទនៃសៀវភៅស្តីពី “ការអភិរក្ស និងអភិវឌ្ឍ” ដោយចុចលើLink ខាងក្រោម៖
ការអភិរក្ស និងអភិវឌ្ឍ(PDF file ទំហំ=~15MB)