Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ជំរុញ...

(Khmer) រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ជំរុញទំនាក់ទំនងការទូតរវាងទីក្រុងទាំងពីរឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត

Published Date: Sunday, December 04, 2022, 8:47 AM

(Khmer)

imgd3122225 imgd3122211

 

 

 

 

 

            រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ បានជំរុញទំនាក់ទំនងការទូតរវាងទីក្រុងទាំងពីរឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍​ឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

            ការជំរុញនេះបានធ្វើឡើង នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

            ក្នុងឱកាសនោះ ភាគីទាំង២ បានផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាលើកិច្ចការផ្សេងៗទៀត ដូចជាត្រួត ពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីវៀងចន្ទ និងរាជធានីភ្នំពេញ ការគ្រប់គ្រងទេសចរណ៍ រដ្ឋបាលទីក្រុង និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៤០ឆ្នាំមុន រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយពេលរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឱ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន ដែលយើងបានឃើញស្រាប់នៅពេលនេះ។ ក្រោមសន្តិភាពជាង២០ឆ្នាំ រាជធានីភ្នំពេញមានរចនាសម្ព័ន្ធ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះបង្ហាញឱ្យឃើញពីតម្លៃនៃសន្តិភាព។

            ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ ប៉ុន្តែទោះបី ជាមានការរីកចម្រើនយ៉ាងណាក្តី បញ្ហាប្រឈម ក៏នៅកើតមាន តម្រូវឱ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសរស ការកកស្ទះចរាចរ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន យើងបានដោះស្រាយជាបន្តបន្ទាប់ ដោយការកសាងស្ពានអាកាសជាច្រើនកន្លែង ហើយយើង ក៏នៅតែដកស្រង់បទពិសោធន៍ពីបណ្ដា រាជធានី រដ្ឋធានីរបស់គេផ្សេងទៀត សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

            ឯកឧត្ដម អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ ក្នុងឱកាសនោះក៏បានសម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានរៀបចំកិច្ចប្រជុំអាស៊ានក្រុងអាស៊ាននេះទទួលបានជោគជ័យ។បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងការទប់ស្កាត់នូវការរីករាលជំងឺ covid-19 បានយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីឆាកអន្តរជាតិ។

            ឯកឧត្ដម អាត់សាផានថង ស៊ីផានជូន ក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនមួយចំនួននៅក្នុងរដ្ឋធានីវៀងចន្ទ ដោយរដ្ឋធានីនេះ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាមួយការពង្រីកនៅវិស័យទេសចរណ៍ ពង្រីកការដឹកជញ្ជូនជាដើម។ ឯកឧត្ដមចង់ឱ្យមានការផ្លាស់ប្ដូរបញ្ជូនអាហារូបករណ៍ដល់និស្សិតនៃទីក្រុងទាំងពីរអោយបានសិក្សានៅប្រទេសឡាវ ក៏ដូចជានិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ និងការសូមឱ្យទំនាក់ទំនងរវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើអោយផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ បន្ថែមពីនេះ ឯកឧត្ដមអភិបាលរដ្ឋធានីវៀងចន្ទ ក៏បានអញ្ជើញឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទនៅពេលខាងមុខនេះ។  ចំពោះការស្នើឡើងជុំវិញការផ្លាស់ប្ដូរអាហារូបករណ៍និស្សិតទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញបានឯកភាព។ ចំណែកអញ្ជើញឯកឧត្ដមអោយដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងរៀបចំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ នៅក្នុងពេលវេលាសមស្របមួយ៕

imgd3122221 imgd3122214 imgd3122223 imgd3122220 imgd3122219 imgd3122218 imgd3122224 imgd3122217 imgd3122216 imgd3122215 imgd3122213 imgd3122212 imgd312229 imgd312228 imgd312226 imgd312227 imgd3122210 imgd312221 imgd312225 imgd312224 imgd312223 imgd312222