Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទទួលអាហារសា...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទទួលអាហារសាមគ្គី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅជាមួយ AIMF

Published Date: Saturday, December 03, 2022, 4:07 PM

(Khmer)

imga3122213 imga3122211

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៍ នៃសហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឯកឧត្ដម ឃួង ស្រេង នៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានទទួល អាហារ សាមគ្គី អបអរសាទរចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៃបណ្តាទីក្រុងនិងសហគមនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង” ដែលអញ្ជើញមកចូលរួមវេទិកាអភិបាលក្នុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន ២០២២ នៅរាជធានីភ្នំពេញ(AIMF: Association Internationale des Maires Francophones)  នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖  ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាសមាជិក អចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះវត្តមានរបស់គណៈប្រតិភូនៃបណ្តាទីក្រុង និងសមាគមនរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក នៃសមាគមអា.ស៊ី.អឹម.អេហ្វ (AIMF)” ដែលបានអញ្ជើញមកចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។

ឯកឧត្ដមបន្តថា៖  ក្នុងរយៈពេលកន្លងមកនេះ ក្នុងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពល្អជាប្រពៃណី អាចវាយតម្លបានថា បណ្តាទីក្រុង និងសមាគមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) យើងបានបំពេញនូវការងារជាច្រើនជាមួយគ្នា និងបានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាមរយៈកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្ដូរបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម និងចែករំលែកព័ត៌មានល្អៗនៃការអភិវឌ្ឍទីក្រុង ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនក្នុងប្រទេសនីមួយៗ ក្រោមក្របខណ្ឌ ហ្វ្រង់កូហ្វូនី។ ជាក់ស្តែង សម្រាប់ថ្ងៃនេះ បើទោះបីពួកយើងមានភាពមមាញឹកក្នុងការចូលរួមវេទិកាអភិបាលក្រុង អាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះយ៉ាងណាក្តី ក៏ក្នុងនាមជាសមាជិកសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) ទីក្រុងយើងទាំងអស់គ្នាបានឆ្លៀតឱកាសដើម្បីជួបជុំសំណេះសំណាល ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងជាសារបញ្ជាក់អំពីការប្តេជ្ញាចិត្ដ ខិតខំបន្តគាំទ្រជួយគ្នាទៅវិញទៅមក ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ៕

imga3122216 imga3122215 imga312228 imga312226 imga312224 imga312223 imga3122214 imga312222 imga312225 imga312221 imga312229 imga3122210 imga3122218 imga3122217 imga312227 imga3122212 imga3122213 imga3122211