Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ក្រុមហ៊ុនឆ្នោតមហាសំណាង ប្រគល់គ្រឿងឧបភោគ...

(Khmer) ក្រុមហ៊ុនឆ្នោតមហាសំណាង ប្រគល់គ្រឿងឧបភោគ បរិភោគ និងសំភារៈ ប្រើប្រាស់មួយចំនួន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រឆាំងទប់ស្កាត់ មេរោគកូវីដ-១៩

Published Date: Thursday, September 09, 2021, 4:11 PM

(Khmer)

img99211 img99212

 

 

 

 

 

            គ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ដើម្បីប្រឆាំងទប់ស្លាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩  ត្រូវបានក្រុមហ៊ុនឆ្នោតមហាសំណាង យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ។

            ពិធីប្រគល់ ទទួលបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម កើត ឆែ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានឧបត្ថម្ភ ៖ ១-អង្ករចំនួនៈ ២០តោន ,២-ទឹកបរិសុទ្ធវីតាល់ ចំនួនៈ ១០០កេស, ៣-មីជាតិចំនួន ១០០កេសតូច,៤-អាល់កុល ចំនួន ១៥០លីត្រ និង៥-ម៉ាស់ ចំនួន ១២.៥០០ម៉ាស់ ជួនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ (Covid-19)។

            ឯកឧត្តម កើត ឆែ បានលើកឡើងថា៖តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩(Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

            ឯកឧត្តមបន្តទៀតថា៖ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩(Covid-i9)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

img99213 img99214