Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេ...

(Khmer) ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរ គណៈអភិបាលរាជធានីភ្នំពេញ លើកិច្ចការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អ ក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ដោយជោគជ័យនិងគ្មានអំពើហឹង្សា

Published Date: Thursday, June 09, 2022, 4:15 PM

(Khmer)

img962237 img96224

 

 

 

 

 

            ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន បានថ្លែងនូវការកោតសរសើរ ចំពោះគណៈអភិបាលរាជធានីភ្នំពេញ, មន្រ្តីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហឹង្សា។

            ការកោតសរសើរដូច្នេះរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ

លើកទី៣៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម  ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហឹង្សា។ បានរារាំងទប់ស្កាត់សកម្មភាពរបស់អតីតបុគ្គលិក Naga World បានល្អ និងបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវក្នុងខែឧសភា ឆ្នាំ២០២២កន្លងមកនេះបានល្អប្រសើរ។

            ឯកឧត្ដម ម៉ប់ សារិន បានបន្តថា ៖ ក្នុងខែឧសភា ឆ្នាំ២០២២នេះ ឃើញថាមានកំណើនបរិមាណនៃការប្រមូលសំរាមជាមធ្យមក្នុង១ថ្ងៃ(៣.៧៩៥,៧៣តោន) ហើយត្រូវបានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនបានល្អនិងទាន់ពេលវេលា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំឱ្យបន្តការផ្សព្វផ្សាយអំពីការប្រមូលវេចខ្ចប់ ការបញ្ចេញសំរាមតាមពេលកំណត់ដល់ខណ្ឌដែលមិនទាន់បានផ្សព្វផ្សាយ។

            ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញជំរុញការចាក់វ៉ាក់សាំងជូនកុមារឱ្យបានគ្រប់ដុស ទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។ ឯកឧត្តម ថា នៅលើពិភពលោក គេបានទទួលស្គាល់រួចហើយថា ប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលបានការចាក់វ៉ាក់សាំងល្អជាងគេ ដោយរហូតមកដល់ពេលនេះ មិនមានអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ។ ដូច្នេះកាេងារនេះយើងត្រូវរួមគ្នាប្រឹងប្រែងបន្ថែមទៀត ព្រោះថាមនុស្សម្នាក់មិនអាចទទួលការងារនេះ ទទួលបានជោគជ័យនោះទេ។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងទៀតថា ៖ ចំពោះដើមឈើនៅក្នុងរាជធានីភ្នំពេញ ត្រូវតែអភិរក្សឱ្យបានល្អបំផុត។ ចំពោះដើមឈើចាស់ៗ ប្រហោងក្នុង ដែលអាចបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ គឺអាចស្នើសុំកាប់បាន តែត្រូវដាំជំនួសមកវិញ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ នៅរក្សាបានជាទីក្រុងមានពណ៌បៃតង និងបរិស្ថានល្អ៕

img962231 img962210 img962214 img962238 img96227 img96222 img96225 img96223 img96221 img962220 img962225 img962219 img962213 img962212 img962211 img962228 img962229 img962236 img962235 img962234 img962233 img962222 img962226 img962224 img962230 img962227 img962218 img962215 img962217 img962216 img96228 img96229 img962221 img96226