Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) មន្ត្រីថ្នាក់ក្រោមជាតិត្រូវបំពេញការងារឱ...

(Khmer) មន្ត្រីថ្នាក់ក្រោមជាតិត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់

Published Date: Thursday, June 09, 2022, 9:56 AM

(Khmer)

img862215 img862217

 

 

 

 

 

           ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិ ត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាព  អស់ពីកម្លាំងកាយចិត្ត  និងមានការលះបង់ខ្ពស់ ជាមួយការងារដើម្បីធ្វើយ៉ាង​ណា​បម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យ កាន់តែល្អប្រសើរ។

            នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធ    រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់មូលដ្ឋានឬថ្នាក់ក្រោមជាតិ បើមិនមានការលះបង់ទេ យើងធ្វើការងារបម្រើប្រជាពលរដ្ឋមិនបានទេ ពិសេសមន្ត្រីនៅថ្នាក់រាជធានី ខណ្ឌ និងសង្កាត់នេះហើយ ដោយយើងជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ការអនុវត្តការងារបែបនេះនឹងទទួលបានការជឿទុកចិត្តនិងភាពកក់ក្តៅពីប្រជាពលរដ្ឋ។ ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិតជាបានបង្ហាញឱ្យឃើញហើយថា ដោយសារតែយើងបានលះបង់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋឆ្លើយតបមកវិញយ៉ាងល្អប្រសើរ នោះគឺការបោះឆ្នោតគាំទ្រឱ្យយើងបន្តការងារបម្រើពួកគាត់បន្តទៅមុខទៀត។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីធនធានមនុស្ស នៃសាលារាជធានីភ្នំពេញទាំងអស់ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ចំពោះស្មៀននៅតាមសង្កាត់ទាំង១០៥ ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវតែល្អ និងត្រូវតែមានតម្លាភាព។ ឯកឧត្តក៏បានបញ្ជាក់បន្ថែមថា សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិនេះ ការបម្រើប្រជាពលរដ្ឋគឺត្រូវធ្វើឡើងមិនថាយប់ឬថ្ងៃឈប់សម្រាកឡើយ ។ មន្ត្រីយើងដែលបាននឹងកំពុងបំពេញការងារ បើមានចំណុចណាដែលមិនចេះ មិនយល់ ត្រូវចេះសួរគេ  ហើយការសួរនេះហើយ ការងារយើងនឹងចេះអស់មួយជីវិត។

            គួរបញ្ជាក់ថា ក្នុងពិធីនេះត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៥ រូប ក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ ១. លោក ហ៊ីម លីម៉េង តែងបានតាំងឱ្យកាន់មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស , ២. លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជានាយិការង នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស, ៣. លោក ឡុង តារា ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស ,៤. លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែងជាអនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស និង៥.កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់ មុខតំណែងជាអនុប្រធានការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស។

            លោក ហ៊ីម លីម៉េង  បានធ្វើការប្តេជ្ញាចិត្តថា៖ នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបំរើក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ។ លោកសូមប្តេជ្ញាចិត្តថា នឹងគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារឱ្យកាន់តែល្អប្រសើរ លើកកំពស់សមត្ថិភាព ដើម្បីជាកម្លាំងស្នូលរបស់ស្ថាប័ន និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អបំផុត៕

img86229 img862216 img86222 img86228 img86223 img86221 img86224 img86225 img86226 img86227 img862212 img862211 img862213 img862214 img862236 img862230 img862231 img862232 img862235 img862234 img862233 img862229 img862228 img862227 img862226 img862225 img862224 img862223 img862222 img862221 img862220 img862219 img862218img862210