Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង សំណេះសំណាលសួរសុខទុក្ខ...

(Khmer) ឯកឧត្តម ឃួង ស្រេង សំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញ

Published Date: Thursday, November 07, 2024, 3:31 PM

(Khmer)

img7112423 img7112412

 

 

 

 

 

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយសនៃអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើអោយមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជ   រដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺមិនទុកអោយមនុស្សវ័យចាស់រស់នៅឯកកោឡើយ។

          ការផ្តាំផ្ញើនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែ    វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាលជាមួយមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញចំនួន ៥២៥រូប ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤ នៅសាលារាជធានីភ្នំពេញ។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ លោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់កន្លងមកនេះបានចូលរួមសកម្មភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុងការកសាងប្រទេសជាតិអោយអភិវឌ្ឍរីកចំរើន ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយក្មេងជំនន់ក្រោយ បាននិងកំពុងអនុវត្តអោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់ឥពុកម្តាយគ្រប់រូប។ នេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើម គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ ការបង្កើតអោយមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”។

          ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានបញ្ជាក់ថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុង០១រូបៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម,ភួយ០១,ក្រមា០១,ត្រីខ ០១យូរ (១០កំប៉ុង),មី ០១កេសតូច,ទឹកបរិសុទ្ធ០១កេស​ និងថវិកា ចំនួន៥០.០០០រៀល។

          ក្នុងឱកាសនោះដែរលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ឯកឧត្តម ឃួង ស្រេង តែងតែដឹកនាំផ្តួចផ្តើមចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់មនុស្សវ័យចាស់តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ចែកជូនដល់មនុស្សវ័យចាស់ ជាពិសេសមនុស្សវ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងជួបការលំបាក។

          លោកស្រីបន្តថា៖ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញមនុស្សវ័យចាស់អាយុចាប់ពី៦១ឆ្នាំឡើងទៅសរុបចំនួន១៩២.៣៩៩នាក់ (ស្រី៩៩.២៤២នាក់) នា។ បានកំពុងគ្រប់គ្រងសមាជិកសមាគមមនុស្សចាស់ ចំនួន២២.១៤៩នាក់ (ស្រី១៣.៧៥០នាក់)។ បានសហការធ្វើបញ្ជីបច្ចុប្បន្នភាពតាមមូលដ្ឋានសង្កាត់ទាំង១០៥ ប្រមូលទិន្នន័យមនុស្សវ័យចាស់ជរាចំនួន ៣.៥២០នាក់ (ស្រី១.៧៣៣នាក់)៕

img7112411 img7112413 img7112410 img711242 img711243 img711244 img711245 img7112414 img7112415 img7112416 img711248 img711249 img711247 img711246 img7112425 img7112423 img7112417 img7112421 img7112422 img7112418 img7112419 img7112427 img7112439 img7112438 img7112437 img7112436 img7112435 img7112433 img7112432 img7112431 img7112430 img7112429 img7112428 img7112424 img7112442 img7112441 img7112440 img7112426 img711241 img7112434