Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានជួបសំដែ...

(Khmer) ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ

Published Date: Tuesday, September 06, 2022, 2:00 PM

(Khmer)

img692213 img692218

 

 

 

 

 

             នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយ ឯកឧត្តម ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ឯកឧត្តម ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញ នៅរដ្ឋធានីហាណូយ។

            ឯកឧត្តម ជិន ស៊ីថាញ់ បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូរាជធានីភ្នំពេញដែលដំណើរទស្សនៈកិច្ចនេះចំពេលខួបគម្រប់៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ ឯកឧត្តមអភិបាលទីក្រុងហាណូយ ក៏បានជំរាប់ជូន ឯកឧត្តម ឃួង ស្រេង និងប្រតិភូពីការបើកដំណើរការទីក្រុងហាណូយ  ឡើងវិញនៅដំណាក់កាល៩ខែចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងទៅ ដែលបានធ្វើឱ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចំរើនលើផ្នែកសេដ្ឋកិច្ចសង្គម។ ឯកឧត្តម ជិន ស៊ីថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៏ទីក្រុងហាណូយពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៤៥ ឱ្យក្លាយជាទីក្រុងវៃឆ្លាត(Smartcity)ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័រូបវន័ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ នៅពេលទីក្រុងរីកចំរើនតែងជួបបញ្ហាប្រឈម មានដូចជា៖កកស្ទះចរាចរណ៏,បញ្ហាកាកសំណល់,ទឹកកខ្វក់ និងទឹកលិចដោយសារជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ រដ្ឋធានីហាណូយនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ,ប្រជាជន និងប្រជាជននៃទីក្រុងទាំង២ ហាណូយ ភ្នំពេញ ឱ្យកាន់តែរឹងមាំថែមទៀត។

            ឯកឧត្តម ឃួង ស្រេង បានសំដែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយ បានទទួលស្វាគមន៏យ៉ាងកក់ក្តៅរាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយបានឯកភាពគ្នាទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាវិស័យ៖អប់រំ,ទេសចរណ៏,វប្បធម៏,សុខាភិបាល, សេដ្ឋកិច្ច  ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឱ្យបានញឹកញ៉ាប់តាមដែលអាចធ្វើបាន។ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយ ដែលបានជួយដល់រាជធានីភ្នំពេញ ទាំងទឹកចិត្ត ថវិកា និងសម្ភារះជាបន្តបន្ទាប់ ក្នុងបុព្វហេតុអភិវឌ្ឍន៏ រាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ពន្ធ័ភាព ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានជំរុញឱ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគ នៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឱ្យបានយល់កាន់តែច្បាស់ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំង២ផងដែរ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្តូរបទពិសោធន៏ ក្នុងការអភិវឌ្ឍន៏ ទីក្រុង និងស្របពេលនៃខួបលើកទី១៨ឆ្នាំ នៃការចងសម្ពន្ធ័មេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ។ គួរបញ្ជាក់ដែរថា៖ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូរាជធានីភ្នំពេញ បានទទួលនិងអមដំណើរដោយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ៕

img69222

 

img692218

img69223 img69224 img69225 img69226 img69227 img69228 img69229 img692210 img692211 img692212 img692215 img692216 img692217 img692219 img692220 img692221 img692222 img692223 img692224 img69221