Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជ...

(Khmer) ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ រស់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង១០០០ប័ណ្ណ

Published Date: Wednesday, June 07, 2023, 11:23 AM

(Khmer)

img66239 img662312

 

 

 

 

 

             ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវអោយប្រជាពលរដ្ឋរៀបចំផែនការគ្រួសារអោយបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាអោយបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ។ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធានាគារ។

            ការអំពាវបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ  ខណៈដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាព ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋរស់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង១០០០ប័ណ្ណ នៅក្នុងបរិវេណសាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ឋផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេស៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋ និងកាត់បាននូវភាពក្រីក្ររបស់ពួកគាត់។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ បងប្អូនប្រជាពលរដ្ឋយើង មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅបញ្ចាំនៅធានាគារ ត្រូវគិតពិចារណាអោយបានល្អិតល្អន់ កុំអោយមានបញ្ហាពាក់ព័ន្ធបំណុលធានាគារ។ បំណុលធានាគារយកលុយមកចាយវាយមិនត្រឹមត្រូវ វានាំអោយមានបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅជាមួយនឹងបំណុលនេះ។ សម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺចង់អោយប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចំរើនក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជាមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

   លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា៖ ពាក់ព័ន្ធ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមាន០៥សង្កាត់ មាន០២សង្កាត់ បានចុះបញ្ជីដីធ្លី និងចែកប័ណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា។ សង្កាត់ពន្សាំង ជាសង្កាត់ទី០៣ ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ឋ ក្នុងចំណោម ២៤ភូមិ បានចែកប័ណ្ណ រួចហើយ ចំនួន ១១ភូមិ រួមទាំងភូមិចំបក់ធំ និងភូមិកន្លែងគល់ ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ចំណែក ១៣ភូមិទៀត កំពុងដំណើរការនីតិវិធីចុះបញ្ជី ឈានទៅចែកប័ណ្ណកម្មសិទ្ឋិក្នុងពេលឆាប់ៗនេះ។ រីឯ ០២សង្កាត់ទៀត គឺសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការ ចុះបញ្ជីក្នុងឆ្នាំ២០២៣ នេះដែរ។

            លោក សារិន វណ្ណ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា ៖ រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាក្រុងអទិភាពក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោមខេត្ត- ក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ គំរោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់បច្ចុប្បន្នគំរោងចុះបញ្ជីដីធ្លី បាន ៨៨សង្កាត់ ក្នុងចំណោម ១០៥ សង្កាត់ ក្នុងរាជធានីភ្នំពេញ។ គំរោងប្រមូលទិន្នន័យសរុបបាន ៣៧៧.២៤៦ក្បាលដី និងចេញ   ប័ណ្ណជូនប្រជាពលរដ្ឋបាន ២៥៦.១៥៣ប័ណ្ណ។ និយាយដោយឡែកនៅក្នុងខណ្ឌព្រែកព្នៅ គំរោងបានចេញប័ណ្ណជូនប្រជាពលរដ្ឋរួចបាន ២ សង្កាត់ គឺសង្កាត់ ព្រែកព្នៅ និងសង្កាត់គោករកា មានចំនួន ២៣ភូមិ ចេញប័ណ្ណសរុបបានចំនួន ៧១០៦ប័ណ្ណ និងនៅក្នុងសង្កាត់ ពន្សាំង ចេញប័ណ្ណបាន១១ភូមិ មានចំនួន ៦៣៤៨ប័ណ្ណ។ នៅក្នុងនេះ ក្រោយពីបានធ្វើការបណ្តុះបណ្តាល ការបោះពុម្ពប័ណ្ណកម្មសិទ្ធិមកដល់ថ្ងៃនេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី  រាជធានីភ្នំពេញ សំរេចបានការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចំបក់ធំ និងភូមិកន្លែងគល់ សង្កាត់  ពន្សែង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ១.១៣៦ប័ណ្ណ៕

img66232 img66231 img66234 img662328 img662327 img662326 img66238 img662324 img66235 img66233 img662314 img66236 img662316 img662315 img662317 img662310 img662313 img662318 img662311 img66237 img662319 img662323 img662322 img662321 img662320 img662329 img662330 img662331 img662332 img662333