Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ចេញបញ្ជាដាក...

(Khmer) ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ចេញបញ្ជាដាក់កម្លាំងពិនិត្យអាវុធជាតិផ្ទុះ ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលា និងចុះត្រួតពិនិត្យតាមក្លឹបកំសាន្តទាំងអស់ ដើម្បីបង្ក្រាបបទល្មើស ជាពិសេសគ្រឿងញៀន

Published Date: Thursday, October 05, 2023, 3:57 PM

(Khmer)

img510233 img510236

 

 

 

 

 

          ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម  ឃួង ស្រេង បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួមនិងក្លឹបកំសាន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខឱ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។

          ការជំរុញបែបនេះរបស់ ឯកឧត្ដម  ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

          ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួម និងក្លឹបកំសាន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខអោយបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទប់ស្កាត់ ការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្សគ្រប់ទម្រង់។ គណៈកម្មការនេះត្រូវតែចេញដំណើរជាបន្ទាន់ ហើយការចុះត្រួតពិនិត្យនោះ ដាច់ខាតត្រូវធ្វើកំណត់ហេតុ និងចុះហត្ថលេខាពីម្ចាស់ទីតាំងដែលមានភាគហ៊ុនធំជាងគេ មិនអនុញ្ញាត្តិអោយមេការគ្រប់គ្រងមកទទួលខុសត្រូវចុះហត្ថលេខាជំនួសនោះទេ។ ការងារនេះត្រូវតែក្តាប់អោយបាន បើយើងក្តាប់ស្ថិតិនេះមិនបាន តើយើងធ្វើអ្វីកើត។ ឯកឧត្ដមបន្តថា ចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះជារឿងសំខាន់ ដែលយើងត្រូវពង្រឹង និងគ្រប់គ្រងអោយបាន ដើម្បីកុំអោយ ក្រុមសង្គមងងឹតធ្វើសកម្មភាពបាន។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវតែគ្រប់គ្រងមនុស្សចេញ-ចូលរាជធានីភ្នំពេញអោយបាន។ ការរិតបណ្តឹងខ្លាំង វាមិនប៉ះពាល់ដល់វិស័យទេសចរណ៍ទេ បើ  រាជធានីភ្នំពេញយើងមានសន្តិសុខល្អប្រសើរ  នោះអ្នកទេសចរណ៍បរទេសគេនឹងមកលេងរាជធានីភ្នំពេញរបស់យើងកាន់តែច្រើនហើយ។ ការរិតបណ្តឹងខាងលើនេះត្រូវអនុវត្តចាប់ពីពេលនេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ បន្តដល់បុណ្យអុំទូកនិងបន្តរហូតទៅ។

          ឯកឧត្ដម  ឃួង ស្រេង បានបន្ថែមទៀតថា ក្រៅពីវិធានការខាងលើហើយនោះ ការដាក់កម្លាំង    ពិនិត្យអាវុធជាតិផ្ទុះ ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការបង្រ្កាបល្បែងស៊ីសងនៅតាមមូលដ្ឋាន ក៏រឿងសំខាន់ ដែលត្រូវតែអនុវត្តអោយមានប្រសិទ្ធភាព ជាមួយនឹងការចុះពង្រឹងសន្តិសុខ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់ស្មុកស្មាញអោយបាន២៤ម៉ោងលើ២៤ម៉ោង ដើម្បីអោយប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ៕

img510232 img510231img5102323 img5102322 img5102321 img5102320 img5102319 img5102318 img5102317 img510238 img510235 img510237 img510234 img5102313 img510239 img5102310 img5102314 img5102315img5102312 img5102316