Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិភាក្សា សិ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិភាក្សា សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ

Published Date: Thursday, August 31, 2023, 8:34 AM

(Khmer)

img308232 img3082310

 

 

 

 

 

            ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញអាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោង​ធំ​មួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងបានយូរអង្វែងឆ្នាំ។

            នេះជាការលើកឡើងរបស់​ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈ  ឯកឧត្ដមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នាសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមកប្រជុំពិភាក្សានៅពេលនេះ គឺដើម្បីរៀបចំផែនការបន្ត លើការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង អោយបានយូរអង្វែង ។

            ឯកឧត្ដម​ ឃួង ស្រេង បានជំរុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ទៅ២០ឆ្នាំ។ ពាក់ព័ន្ធនឹងការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយអោយបានល្អ ជៀសវាងអោយបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថាបើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទៀមទារអោយយើងត្រូវរួមគ្នាដោះស្រាយអោយបានល្អ។ ឯកឧត្ដមបញ្ជាក់ថា ក្រោយកិច្ចប្រជុំ រកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើរទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះអោយបានល្អ ដែលអាចកាត់បន្ថយកាលិចលង់បានពី១៥ទៅ២០ឆ្នាំ។

            លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា៖ សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះយើងបានដោះស្រាយបញ្ហាលិចលង់នេះបាន៣២កន្លែងរួចហើយ ហើយនៅពេលថ្មីនេះទៀត យើងដោះស្រាយបាន៧កន្លែងថ្មីទៀតផងដែរ៕

img308236 img308239 img308234 img3082311 img308237 img308235 img308231 img308233 img3082312 img3082313 img3082314 img3082315 img3082317 img3082316 img3082324 img3082323 img3082322 img3082321 img3082320 img3082319 img308232 img3082318