Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអភិបា...

(Khmer) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យខ្សែរត់ និងធ្វើដំណើរតាមរថយន្តក្រុង

Published Date: Wednesday, December 01, 2021, 12:26 PM

(Khmer)

img3011217 img3011214

 

 

 

 

 

             ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ឧមីកាមិ ម៉ាសាហីរ៉ូ និង ឯកឧត្តម នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីស្ថានទូត មន្ត្រីសាលារាជធានីភ្នំពេញ និងមន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះទៅទស្សនកិច្ចនៅស្ថានីយចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង CityBus រាជធានីភ្នំពេញក្នុងគោលបំណងលើកកំពស់ការជិះរថយន្តក្រុងតាមរយះការផ្សព្វផ្សាយវីដេអូខ្លី PR ដែលបង្កើតឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។

នាឧិកាសនោះក៏មានការធ្វើបទបង្ហាញ ស្តីពីអត្ថប្រយោជន៏នៃការប្រើប្រាស់ម៉ូតូអគ្គីសនី e.bike ភ្ជាប់ជាមួយសេវារថយន្តក្រុងផងដែរ។ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus នៅរាជធានីភ្នំពេញភ្នំពេញ បានចាប់ដំណើរការឡើងវិញហើយ ក្រោយពីផ្អាកសកម្មភាពមួយរយះដោយសារតែការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ពេលនេះសេវាដឹកជញ្ជូនសាធារណះរថយន្តក្រុងបានបើកដំណើរការឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសលើគ្រប់វិស័យជាបន្តបន្ទាប់ ដោយត្រូវប្រកាន់ខ្ជាប់វិធានការរបស់ក្រសួងសុខាភិបាល បើទោះបីជាជំងឺនេះបានថយចុះករណីឆ្លងថ្មីនៅរាជធានីភ្នំពេញ តែនៅមិនទាន់អស់នៅឡើយ ព្រមទាំងមានការបំប្លែងមេរោគថ្មីមកបន្ថែមទៀត។ ចំពោះការជ្រើសរើសយកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បងប្អូនប្រជាពលរដ្ឋពិតជាទទួលបានអត្ថប្រយោជន៏ច្រើនទាំងសុវត្ថិភាព  ផាសុខភាព កាត់បន្ថយការកកស្ទះចរាចរណ៏ និងកាត់បន្ថយផ្សែងពុលលើកកំពស់បរិស្ថានក្នុងទីក្រុង និងមានតំលៃថោកសំរាប់ការធ្វើដំណើរជាទូទៅទៀតផង៕

img3011213 img3011211 img3011212 img3011216 img3011218 img3011215 img30112110 img3011219