Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសយុទ្ធនាកា...

(Khmer) សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសតំបន់ក្រហម

Published Date: Friday, April 30, 2021, 2:53 PM

(Khmer)

img300421a1 img300421a16

 

 

 

 

 

               នៅព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២១នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ អញ្ជើញជាអធិបតី ក្នុង​ពិធី​បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ តាមបណ្តាខណ្ឌចំនួន ៤ រួមមាន ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល។

ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រៀបចំឡើងក្នុងទីតាំងមូលដ្ឋាន កងទ័ពកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថាៈ ការផ្សព្វផ្សាយ​ប្រគល់​ភារកិច្ច​ដល់​ក្រុមការងារ​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​បប្រជាពលរដ្ឋដែលជាទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលមាន​ហានិភ័យ ចាប់ដំណើរការចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១ តទៅ ដែលមានគណៈកម្មការ​ចំពោះ​កិច្ច​បានប្រគល់​ឲ្យ​កងយោធពល​ខេមរភូមិន្ទ ទទួល ខុសត្រូវ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ចំនួន​បួន គឺ​នៅ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល​។​

សម្តេច​ពិជ័យ​សេនាបញ្ជាក់ថាៈ ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅ ក្នុង​តំបន់​ហានិភ័យ​នេះ គឺជា​ក្តីសង្ឃឹម​និង​ជឿជាក់​មួយទៀត​ សម្រាប់ប្រយុទ្ធប្រឆាំង​ជាមួយនិង​កូ​វីដ-​១៩ ដែលជា​ជំងឺ​រារាតត្បាត៏កាច​សាហាវ​នេះ​។

គួរបញ្ជាក់ថាៈ យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម និងបើកយុទ្ធនាការពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ។

img300421a2 img300421a6 img300421a7 img300421a10 img300421a11 img300421a21 img300421a12 img300421a18 img300421a19 img300421a15 img300421a17 img300421a14 img300421a5img300421a6