Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) នៅរាជធានីភ្នំពេញ អត្រាឆ្លងជម្ងឺកូវីដ-១៩...

(Khmer) នៅរាជធានីភ្នំពេញ អត្រាឆ្លងជម្ងឺកូវីដ-១៩ បានថយចុះខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

Published Date: Thursday, September 02, 2021, 11:41 AM

(Khmer)

img29216 img29214

 

 

 

 

 

             ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ បានធ្វើអោយការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង។ ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញ ទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍ និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជម្ងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ។ ការថយចុះនេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញឱ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍ និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

             ឯកឧត្តម បន្តថា ការថមថយនៃឆ្លងជំងឺកូវីដ-១៩នេះ ពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣។ ឯកឧត្តម ឃួង ស្រេង បន្តថាយើងបានអនុវត្តការងារលើការទប់ស្កាត់ការរីក​រាល​ដាល​ជំងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដោយពីមុនមានអ្នកជំងឺកូវីដ-១៩កើតមានរហូត តែរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះមានការថយចុះយ៉ាងខ្លាំង ចំណែកអ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ឬ២នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។

            ក្នុងនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់អោយដឹងផងដែរថា រាជធានីភ្នំពេញបានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើលទ្ធផលនៃការឆ្លងជំងឺ   កូវីដ-១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស ១.៨៩៨នាក់ ដែលត្រូវយកសំណាក់ រកឃើញមានវិជ្ជមានកូវិដ-១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង ៣,៥៦% ក្នុងនោះមានប្រភេទដែលតា ចំនួន១១នាក់ស្មើនឹង ១,៤៨%។

          លទ្ធផលនេះ គឺពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងអនុគណៈកម្មការទាំង៣ ៕

img29219 img29218 img292111 img29217 img29213 img29215 img29212 img29211