Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អរគុណចំពោះអ...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អរគុណចំពោះអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សារដែលបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

Published Date: Friday, December 30, 2022, 8:32 AM

(Khmer)

img2912221 img2912229

 

 

 

 

 

             ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំងអស់ដែលបានយកចិត្តទុកដាក់ និងយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ រហូតមកដល់ពេលនេះ។

            ការកោតសរសើរបែបនេះរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងខណៈឯកឧត្តមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២២នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋ ក្នុងរាជធានីភ្នំពេញ ទាំងអស់បានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្វល់ថាជាពេលយប់ឬថ្ងៃឡើយ សំខាន់ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជងឺដ៏កាចសាហាវនេះ។ អ្វីដែលជាការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ពីសំណាក់អាជ្ញាធរ និង​គណៈកម្មការផ្សារនេះទើប ធ្វើឱ្យយើងអាចបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជាប្រក្រតីឡើងវិញ។

            គួរបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ផ្សារក្នុងរាជធានីភ្នំពេញ មានចំនួន២៥ផ្សារ ហើយក្នុងតំណាក់កាលនៃការរីករាលដាលជអឺកូវីដ-១៩ គណៈកម្មការផ្សារបានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ៕

img29122218 img2912224 img2912226 img2912227 img2912228 img29122219 img29122217 img29122216 img29122215 img29122214 img29122212 img29122210 img29122213 img29122211 img2912223 img2912222