Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

(Khmer) សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ ១៤០តោន ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនពលរដ្ឋក្នុងខណ្ឌទាំង១៤ ដែលជួបការខ្វះខាត

Published Date: Wednesday, December 29, 2021, 10:52 PM

(Khmer)

img29122112 img29122113

 

 

 

 

 

            អំណោយជាអង្ករ ចំនួន១៤០តោន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចែកជូន ទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

            ពិធីប្រគល់ និងទទួលអង្គរខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅកំពុងផែស្ងួតទ្រី ភាព ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកឧត្តុងខេត្តកំពង់ស្ពឺ ក្រោមវត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឱ្យអ្នកឧកញ៉ា ទ្រី ភាពនិងលោកជំទាវ អ្នក ឧញ៉ា គៀង ស្រីនាង ។

            ឯកឧត្ដម ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ អង្ករដែលបានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានចំនួន១៤០តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ អ្នកឧកញ៉ាទ្រី ភាព និងលោកស្រីគៀង ស្រីនាង ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញចាត់ចែងបន្ត។

            ក្នុងឱកាសនោះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៖ អង្គរដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១៤០តោននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគល់បន្តទៅឱ្យអាជ្ញាធរខណ្ឌទាំង១៤ភ្លាមៗតែម្តង ដោយក្នុងមួយខណ្ឌៗ ទទួលបានអង្ករចំនួន១០តោន ដើម្បីឱ្យអាជ្ញាធរខណ្ឌ បន្តយកទៅចែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។

            នៅក្នុងឱកាសនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា តំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចទាំងទ្វេនៅបានប្រគល់ជូននូវអំណោយជាអង្កររហូតដល់១៤០តោន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកទៅចែកជូនដល់បងប្អូនមានជីភាពខ្វះខាតនៅក្នុងរាជធានីភ្នំពេញបន្តទៀត៕

img29122116 img29122115 img2912211 img29122110 img2912217 img2912216 img2912218 img29122114 img2912219 img29122112 img29122111 img29122113 img2912215 img2912214 img2912213 img2912212