Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ក្បួនដង្ហែព្រះអគ្គិជ័យកីឡាបានចូលមកដល់វត...

(Khmer) ក្បួនដង្ហែព្រះអគ្គិជ័យកីឡាបានចូលមកដល់វត្តភ្នំហើយ នៅម៉ោងជិត៧យប់ថ្ងៃទី២៨ មេសានេះ ជាមួយនិងមន្ត្រីរាជការ និងពលរដ្ឋខ្មែររាប់ពាន់នាក់រងចាំទទួលស្វាគមន៍

Published Date: Saturday, April 29, 2023, 7:41 PM

(Khmer)

img2842335 img2842339

 

 

 

 

 

            ក្បួនដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា បានមកដល់វត្តភ្នំហើយ នៅម៉ោងជិត៧យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ជាមួយនឹងការទទួលសាទរ ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

            ពិធីនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានចាំទទួល និងបន្តដង្ហែព្រះអគ្គិជ័យកីឡានេះពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម ដោយមានប្រជាពលរដ្ឋចូលរួមឈរអមតាមមហាវិថីប្រមាណរាប់ពាន់នាក់ ហើយនៅពេលព្រះអគ្គិជ័យកីឡាដង្ហែទៅដល់វត្តលង្កាព្រះកុសុមារាម ក៏មានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។

            ពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង ដោយនៅល្ងាចថ្ងៃទី២៨ ខែមេសា នេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានេះ នឹងមកដល់ផ្សារព្រែកអញ្ចាញស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ឯកឧត្ដម មាន ចាន់យ៉ាដា និងឯកឧត្ដម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ រង់ចាំទទួលស្វាគមន៍ នៅស្ពានទី១២នោះ ដើម្បីដង្ហែមកវេទិកានៅរមណីយដ្ឋានវត្តភ្នំ ។ បន្ទាប់ពីប្រារព្ធពិធីនៅវត្តភ្នំរួច អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡាពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។

            គួរបញ្ជាក់ផងដែរថា ៖ ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីអោយប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន៖

១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ, ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ , ៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ,៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា , ៥-សូនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ , ៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕

img2842311 img284239 img284238 img284237 img284236 img284235 img2842310 img2842312 img2842318 img2842317 img2842316 img2842315 img2842313 img2842314 img2842319 img2842320 img2842321 img2842322 img2842323 img2842324 img2842325 img2842326 img2842327 img2842328 img2842329 img2842330 img2842331 img2842332 img2842333 img2842334 img2842336 img2842337 img2842338 img2842339 img2842340 img2842341 img2842342 img2842343 img2842344 img2842345 img2842346 img2842347 img2842348 img2842350 img2842349 img2842353 img284234 img284233 img284232 img284231 img2842352 img2842351