Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលទទួលរងការល...

(Khmer) ប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកស្ទឹងព្រែកត្នោត ទទួលបានអំណោយរបស់សម្ដេចតេជោហ៊ុន សែន

Published Date: Thursday, October 28, 2021, 2:48 PM

(Khmer)

img2810213 img2810218

 

 

 

 

 

            អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលមានដូចជាអង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១៥គ្រួសារ ដែលទទួលរងនូវការលិចលង់ដោយទឹកស្ទឹងព្រែកត្នោត នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

            ពិធីចែកអំណោយខាងលើនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចូលរួមក្នុងឱកាសនោះដែរមានវត្តមាន ឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌភ្នំពេញប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។ សម្ដេចទាំងពីរ បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយទាំងនេះ មកចែកជួនបងប្អូន ដែលជួបការពិបាក ដោយសារទឹកជំនន់។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ទឹកស្ទឹងព្រែកត្នោតបានស្រកចុះ៤តឹកហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ច និងកងអង្គរក្សសម្ដេចតេជោ នៅតែឈរជើង នៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាល នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហាទុក្ខព្រួយ គឺសម្ដេចទាំងពីរជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

            ឯកឧត្តម ឃួង ស្រេង បានបន្ថែមឱ្យដឹងទៀតថា អំណោយជាអង្កររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ចំនួន១.០០០តោនទៀតបានត្រៀមរួចរាល់ហើយ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត៕

img28102115 img2810212 img28102118 img28102116 img2810216 img2810215 img2810211 img2810214 img28102112 img28102111 img2810217 img2810218 img2810219 img28102110 img28102117 img28102114 img28102113 img2810213