Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ បន្តជំរ...

(Khmer) រាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ បន្តជំរុញកិច្ចសហប្រតិបត្តិការ ការងារលើគ្រប់វិស័យ ពិសេសការវិនិយោគពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំ

Published Date: Thursday, April 28, 2022, 11:32 AM

(Khmer)

img274222 img274221

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្ដម  ឌិញ ទៀន ហ្ស៊ង  (DINH TIEN DUNG) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ខណៈដែលប្រតិភូនេះ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

            កិច្ចប្រជុំពិភាគ្សាការងារនៅពេលនេះគឺមានគោលបំណង ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាព រយៈពេល១៨ឆ្នាំកន្លងមក ដែលមានគ្រប់វិស័យ ពិសេសការវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំជាដើម។

            ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២,២លាននាក់។ ឯកឧត្ដមបញ្ជាក់ថា រាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុងនោះរួមមានអគារចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៧២៦អគារ កំពស់ចាប់ពី១០ជាន់ដល់១៩ជាន់មានចំនួន៤៥២អគារ, ចាប់ពី២០ជាន់ដល់២៩ជាន់មានចំនួន១២០អគារ, ចាប់ពី៣០ដល់៣៩មានចំនួន៦៥អគារ និងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា សូមរក្សាសន្តិភាពអោយបានគង់រង្ស ដើម្បីជំរុញសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

            ចំណែក ឯកឧត្ដម  DINH TIEN DUNG ក្នុងឱកាសនោះ ក៏បានលើកឡើងដែរថា សម្រាប់ឯកឧត្ដមពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំដោយឯកឧត្ដមផ្ទាល់។ ឯកឧត្ដមបន្តថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះ គឺស្របពេលដែលវៀតណាមនិងកម្ពុជា គម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនង់ការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ។

            ឯកឧត្ដម បន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺពិតជាបង្ហាញអោយឃើញពីចំណងមិត្តភាពដ៏យូអង្វែងរបស់កម្ពុជា និងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ៕

img2742220 img2742219 img2742221 img2742229 img2742223 img2742224 img2742226 img2742222 img2742227 img2742228 img2742233 img2742231 img2742234 img2742232 img2742230 img2742235 img2742236 img2742238 img2742239 img2742240 img2742241 img2742237 img2742215 img274224 img274223 img2742225 img2742242 img2742243